ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp សំអាង​លើ​ហេតុផល​១​ថា Messi មិន​សម​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp នៅ​តែ​មិន​ជឿ​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp នៅ​តែ​មិន​ជឿ​ថា ជើង​ខ្លាំង Lionel Messi ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​នេះ បើ​ទោះបីជា​លទ្ធផល​ចេញ​មក​ហើយ​ក៏​ដោយ​។

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន វ័យ​៣២​ឆ្នាំ រូប​នេះ​បាន​លើក​បាល់​មាស​ទី​៦​របស់​ខ្លួន​នៅ​ទី​ក្រុង ប៉ារីសកាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​យកឈ្នះ​កីឡាករ Virgil van Dijk និង Cristiano Ronaldo ក្នុង​ការ​យក​លេខ​១ ។ ទោះ​យ៉ាងណា​លោក Klopp ជឿជាក់​ថា ខ្សែការពារ​ហូ​ឡង់​របស់​គាត់​សក្តិ​សម​ជាង​នេះ ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ៗ​ដូចនេះ​គឺជា​ការ​សម្រេចចិត្ត​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​សារព័ត៌មាន ។ Lionel Messi ខ្ញុំ​បាន​និយាយ​ប្រហែលជា​៥០០០០០​ដង នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​រួច​ទៅ​ហើយ​ថា គាត់​គឺជា​អ្នកលេង​ល្អ​បំផុត ដែល​ខ្ញុំ​បានឃើញ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​»​។

លោក Klopp បាន​បន្ត​ថា​៖«​ខ្ញុំ​មិនដឹង​ថា អ្នក​ផ្សេង​លេង​យ៉ាងណា​ទេ​នៅ​សព្វ​ថ្ងៃនេះ តែ​សម្រាប់ Messi នៅ​ព​លេ​នេះ គេ​មាន​ពាន Ballon d’Or ៦​ដង និង Ronaldo ឈ្នះ​បាន​៥​ដង តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​អ្វី​ជាង​ការ​លេង​កាលពី​រដូវ​កាល​មុន​របស់​ខ្សែការពារ​របស់ខ្ញុំ​ទេ ។ និយាយ​តាម​ត្រង់ វា​គួរតែ​ជា Van Dijk ជា​អ្នក​ឈ្នះ​ពាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Klopp មាន​កីឡាករ​ហង្ស​ក្រហម​៤​នាក់​ក្នុង​ចំណោម ជើង​ខ្លាំង​១០​នាក់​ចុង​ក្រោយ​លើ​ចំណាត់ថ្នាក់​ឡើង​យក​ពាន Ballon d’Or ឆ្នាំ​២០១៩ ដែល​មាន Van Dijk ឈរ​នៅ​លេខ​២ Sadio Mane នៅ​លេខ​៤ Mohamed Salah នៅ​លេខ​៥ និង Alisson Becker នៅ​លេខ​៧ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ