ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច អគ្គិភ័យឆាបឆេះ​ផ្ទះល្វែងជាន់ទី១ ខាងកើតផ្សារនាគមាស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​​២និង​​២៧នាទីរសៀលថ្ងៃទី​៥ ធ្នូ ឆ្នាំ​​២០១៩ មានករណី​អគ្គិភ័យ​​កំពុងឆាបឆេះ​ផ្ទះល្វែងជាន់ទី១ ព្រមទាំងមានផ្សែងហុយទ្រលោម​បង្កការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ ។ ហេតុការណ៍​​ខាងលើ​នេះ​បានកើតឡើង​នៅចំណុចផ្ទះល្វែង​ជាន់ទី១…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​​២និង​​២៧នាទីរសៀលថ្ងៃទី​៥ ធ្នូ ឆ្នាំ​​២០១៩ មានករណី​អគ្គិភ័យ​​កំពុងឆាបឆេះ​ផ្ទះល្វែងជាន់ទី១ ព្រមទាំងមានផ្សែងហុយទ្រលោម​បង្កការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ ។

ហេតុការណ៍​​ខាងលើ​នេះ​បានកើតឡើង​នៅចំណុចផ្ទះល្វែង​ជាន់ទី១ ផ្ទះលេខ១០CE ខាង​កើតផ្សារនាគមាស ផ្លូវ​​​៣១៦ ក្រុម៣២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា ផ្ទះកើតហេតុ​ខាងលើ​ត្រូវ​​បាន​ម្ចាស់​ចាក់សោទុកចោល ស្រាប់តែកើត​មានអគ្គិភ័យ​ឆាបឆេះតែម្តង​ ។ ខណៈពេលនេះដោយសារតែផ្ទះកើតហេតុ​ខាងលើ​ជាប់សោ ទើបធ្វើ​សមត្ថ​កិច្ច​​មិនអាចចូលទៅខាងក្នុងដើម្បីធ្វើការ​ពន្លត់បាននោះទេ និង​កំពុងហៅរថយន្តពន្លត់អគ្គិភ័យ​មកជួយអន្តរាគមន៍​ផងដែរ ។

តាមសេចក្តីរាយការណ៍បានបន្ត​​ទៀត​ថា ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​ មូលហេតុគឺ​បណ្តាលមកទុស្សេខ្សែភ្លើង​នៅ​បន្ទប់​អាសនៈក្នុងផ្ទះជាន់ទី​១នោះ​ ​ហើយ​ភ្លើង​បាន​ឆាបឆេះ​បណ្តា​ល​ឱ្យ​រង​ការ​ខូចខាត​របស់របរមួយ​ចំនួន​​ដូចជា សាឡុង តុ ទូផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ