ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ផ្សារ​នាគ​មាស​ឆក់​យក​ជីវិត​ប្រធាន​ប្រជា​ការពារ​ផ្សារ​ដើម​គរ​ទាំង​ព្រឹក(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រធាន​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​សន្តិសុខ​ផ្សារ​នាគ​មាស​បើករថយន្ត​បុក​ផ្ទប់​ទៅ​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ខណៈ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​នាគ​មាស​ដែល​ជា​តំបន់​ស្មុគស្មាញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រធាន​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​សន្តិសុខ​ផ្សារ​នាគ​មាស​បើករថយន្ត​បុក​ផ្ទប់​ទៅ​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ខណៈ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​នាគ​មាស​ដែល​ជា​តំបន់​ស្មុគស្មាញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ នៅ​ចំណុច​ផ្លូវ​លេខ​២៣៩ ខាងលិច ជាប់​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​នោះ​ឈ្នោះ សុខ ហឿ​ន ភេទ​ប្រុស អាយុប្រមាណ​៦១​ឆ្នាំ ជា​ប្រធាន​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​គរ មាន​លំនៅ​ផ្ទះ​លេខ​៥៦BZ ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​មានស្រុក​កំណើត​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។ ចំណែក​សន្តិសុខ​ផ្សារ​នាគ​មាស​ឈ្មោះ ជា ដា ហៅ B6 អាយុ​៣៨​ឆ្នាំ ជា​សន្តិសុខ​ផ្សារ​នាគ​មាស​ស្នាក់​នៅ​ក្នុង​ផ្សារ និង​មានស្រុក​កំណើត​ភូមិ​ក្រ​សោម​អរ ឃុំ​ក្រ​សោម​អរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រែ​វែង ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ ។

តាម​ព័ត៌មាន​នៅ​មុន​ពេល​កើតហេតុ​ប្រធាន​ប្រជា​ការពារ​រូប​នោះ​បាន​បើកបរ​រថយន្ត​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ប្រមាណ​៤​ទៅ​៥​នាក់ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​យ​ផ្លូវ​លេខ ២៣៩ ខាងលិច​ផ្សារ​នាគ​មាស ។ ខណៈនោះ​ក៏​បាន​ឈប់​រថយន្ត​ដើរ​ណែនាំ និង​ដេញ​អាជីវករ​ដែល​លក់ដូរ​លើ​ដងផ្លូវ​ឲ្យ​ចូល​ខាង និង​បាន​ចូល​ទៅ​បត់ជើង​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ស្រាប់តែ​សន្តិសុខ​ផ្សារ​នាគ​មាស មិនដឹង​មូលហេតុ​អ្វី​ទេ មក​បើករថយន្ត​គណៈ​បញ្ជាការ​ឯកភាព​នោះ​ចេញ​ហើយ​គាប់​ជួន​ពេល​នោះ​ប្រធាន​ប្រជា​ការពារ​ចេញពី​បទ​ជើង​ដើរ​កាត់មុខ​ក៏​ត្រូវ​រថយន្ត​នោះ​បុក​ផ្ទប់​ទៅ​នឹង​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង ពេញទំហឹង បណ្តាល​បែក​ប្លោក​នោម​រង​របួសធ្ងន់ ។

ភ្លាម​ៗ ត្រូវ​បាន​ក្រុម​ការ​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ព្យេ​ព្រះ​កុសុមៈ ហើយ​បាន​ដាច់ខ្យល់ បាត់​ទៅ​ហើយ ។ គេ​មានការ​ងឿងឆ្ងល់​ហេតុ​អី​បានជា​សន្តិសុខ រូប​នោះ​នៅ​សុខ​ៗ​បានជា​ឡើង បើករថយន្ត​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ផ្សារ​ដើម​គរ ដែល​បាន​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ជាមួយ​គ្នា​នោះ ។

តាម​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ទះចរាចរណ៍​ក៏​បាន​ឡើង​បើករថយន្ត​នោះ​ចេញ​ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​តែ​ម្តង ។ នគរបាល​ឲ្យ​ដឹង​ថា សន្តិសុខ​រូប​នោះ​ពុំ​មាន​ប័ណ្ណបើកបរ​នោះ​ទេ ។ ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​វាស់វែង រួច​បញ្ជូន​រថយន្ត និង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ