ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អភិបាល​រាជធានី​បង្ហាញ​ពី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែប ជុតិមា តំណាងរាស្ត្រ និង​ជា​អ​តី​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។…

រាជធានី​ភ្នំពេញ ៖ លោក កែប ជុតិមា តំណាងរាស្ត្រ និង​ជា​អ​តី​អភិបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

ថ្លែង​ក្នុង​សន្និសីទ​ពេញអង្គ​ស្តី​ពី​«​សកម្មភាព​ក្នុង​ការ​ស្ថាបនា​ឡើង​វិញ និង​ការ​អភិវឌ្ឍ​ទីក្រុង​»​នា​ឱកាស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) នៅ​សណ្ឋាគា​សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក កែប ជុតិមា តំណាងរាស្ត្រ និង​ជា​អ​តី​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា​ ការ​កកស្ទះ​ចរាចរណ៍​, ជំនន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​ស្ទះលូ និង​កង្វក់​បរិស្ថាន ។

លោក​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រីក​ផ្លូវថ្នល់ ផ្លូវ​ថ្មើ​ជើង កសាង​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី​ជា​បន្តបន្ទាប់​ដោយ​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល និង​កម្ចី​ពី​ដៃគូ​អភិវឌ្ឍ​នានា​។ ជាមួយ​គ្នា​នោះ​ក៏​មានការ​ស្តារ និង​ពង្រីក​ប្រព័ន្ធ​លូ​ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​ទីក្រុង​ពី​២៤​ម៉ោង​មក​ត្រឹមតែ​៦​ម៉ោង​វិញ​។

សូម​បញ្ជាក់​ថា ការ​ចែករំលែក​បទ​ពិសោធន៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​ទីក្រុង​នា​ពេល​នេះ ក្នុង​គោលបំណង​ឱ្យ​គណៈប្រតិភូ នៃ​សមាគម​ទីក្រុង​ប្រើប្រាស់​ភាសារ​បារាំង​បាន​យល់​ដឹង និង​យក​ទៅ​អនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​តាម​ស្ថានភាព​ជាក់ស្តែង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ