ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ធ្វើ​ដំណើរ​សុខ​ៗ​ស្រាប់តែ​ជួប​រឿង​ស្មាន​មិន​ដល់​កម្មករ​៣០​នាក់​ព្រលឹង​ចុង​សក់​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣០​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ក្រឡាប់​រថយន្ត​ច្នៃ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ធ្នូ ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​ខ្វាវ…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣០​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ក្រឡាប់​រថយន្ត​ច្នៃ​ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ធ្នូ ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ។

យោង​តាម​ព័ត៌មាន​បឋម​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បង្ក​ទ្បើ​ង​ដោយ​រថយន្ត​ច្នៃ​គ្មាន​ផ្លា​ក​លេខ​ដែល​បើកបរ​ដោយ​ឈ្មោះ សឹ​ង្ហ រ័​ត្ន​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទ្បុ​ង​ផាត់ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ។ រថយន្ត​ច្នៃ​នោះ​បាន​ដឹក​កម្មករ​ចំនួន​៣០​នាក់​ហើយ​បាន​ជួប​គ្រោះថ្នាក់​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្ដាល​ឱ្យ​កម្មករ​ទាំងអស់​រង​របួស ។

បើ​តាម​របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្រុម​កម្មករ​ទាំង​៣០​នាក់​ដែល​រង​របួស មាន​ស្ត្រី​២០​នាក់ ហើយ​ក្នុង​នោះ​មាន​កម្មករ​ចំនួន​៦​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​រង​របួសធ្ងន់ ។ បើ​តាម​ការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ច្នែ​នេះ​ឈ្មោះ សឹ​ង្ហ រ័​ត្ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ដោយសារ​រថយន្ត​ដាច់​កា​ទ្បេ ។

អ្នកបើកបរ​រូប​នេះ​បាន​ប្រាប់​ថា ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​ដាច់​កាឡេ​កង់​មុខ​ហើយ​ជ្រុល​ទៅ​បុក​ក្បាលស្ពាន​ពេញទំហឹង​បណ្ដាល​ឱ្យ​ក្រឡាប់​ធ្លាក់​មនុស្ស​ពេញ​ផ្លូវ​តែ​ម្ដង ។ មន្ត្រី​ចរាចរ​ណ៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ជាមួយនឹង​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព ដើម្បី​ជួយ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​ពេទ្យ​ពេទ្យ​បង្អែក ស្រុក​សំពៅ​លូន ដោយឡែក​រថយន្ត​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ