ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​មេ​រិ​ក បង្ហាញ​ក្តី​រំពឹង​ទំនាក់ទំនង​លើ​វិស័យ​ការងារ និង​ពាណិជ្ជកម្ម​នឹង​កាន់តែ​ល្អ​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តី​រំពឹង​ដូច​ថា ទំនាក់ទំនង​វិស័យ​ការងារ និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ការ​បង្ហាញ​ក្តី​រំពឹង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តី​រំពឹង​ដូច​ថា ទំនាក់ទំនង​វិស័យ​ការងារ និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ការ​បង្ហាញ​ក្តី​រំពឹង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក្នុង​ជំនួប​ទ្វេភាគី កាលពី​រសៀល ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង ។

ជាង​នេះ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ការងារ​រវាង​កម្ពុជា​-​អា​មេ​រិ​ក នឹង​កាន់តែ​មាន​វឌ្ឍនភាព​បន្ត​ទៅ​ទៀត ខណៈ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស ទាំង​ពីរ​កំពុង​មាន​ភាពល្អ​ប្រសើរ ។

លោក​អ៊ិ​ត សំ​ហេង បាន​សម្ដែង​ការ​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​លោក W. Patrick Murphy ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រេច​ឱ្យ​ទទួល​បេសកកម្ម​ជា ឯកអគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​រដ្ឋមន្ត្រី​បង្ហាញ​សុទិដ្ឋិនិយម​ថា ក្នុង​អាណត្តិ​បេសកកម្ម​របស់​លោក​ទូត​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​កម្ពុជា​-​អា​មេ​រិ​ក នៅ​តែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​គ្នា​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ លោក អ៊ិ​ត សំ​ហេង បាន​រៀបរាប់​ពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏​ដូច​ជា អង្គការ​ដៃគូ​នានា​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ខណៈ​ដែល​ពេល​ថ្មី​ៗ​នេះ​គម្រោង​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា​បាន​សម្រេច​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ទៀត (២០២០-២០២២) ។ លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា កម្ពុជា​ទទួលស្គាល់​ធាតុ​ចូល​សំខាន់​នានា​ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួម​ផ្ដល់​ឱ្យ​កម្ពុជា​ក្នុង​ការ​រៀបចំ​ច្បាប់​បទបញ្ញត្តិ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ក្នុង​នោះ​ច្បាប់​ស្ដី​ពី​ការងារ​ក៏​ជា​សមិទ្ធផល​មួយ ដែល​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា ។

ក្នុង​ជំនួប​ទាំង​លោក អ៊ិ​ត សំ​ហេង និង​លោក W. Patrick Murphy បាន​បង្ហាញ​គោលបំណង​រួម​គ្នា​ថា នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​ដូច​ជា វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​សហរដ្ឋ​អេ​ម​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ក៏​បាន​ផ្ញើ​សារ​ទំនាក់ទំនង​ការទូត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ភាព​ជិត​ស្និទ្ធ​ផង​ដែរ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ