ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ដែល​ថា​មិន​ចេះ​ខុស

4 ឆ្នាំ មុន

សូ​ម្បី​តែ​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​ក៏​ធ្លាប់​មាន​កំហុស ចុះ​ទម្រាំ​សាមញ្ញ​ជន​លែង​អី​នឹង​មាន​ចំណុច​ខ្វះខាត ហេតុនេះ​ហើយ​បានជា​លោក​ពោល​ថា នៅ​ក្នុង​ចក្កវាឡ​ទ្វីបលោក​នេះ​រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​ថា​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន ។​បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​ឡើយ ។ មែនហើយ​បើ​យើង​សង្កេត​មើលចិត្ត​របស់​មនុស្ស​យើង​ពិតជា​មាន​ចរន្ត​មិន​ដូច​គ្នា​ទេ ព្រោះថា…

សូ​ម្បី​តែ​តួអង្គ​ព្រះសម្មាសម្ពុទ្ធ​ក៏​ធ្លាប់​មាន​កំហុស ចុះ​ទម្រាំ​សាមញ្ញ​ជន​លែង​អី​នឹង​មាន​ចំណុច​ខ្វះខាត ហេតុនេះ​ហើយ​បានជា​លោក​ពោល​ថា នៅ​ក្នុង​ចក្កវាឡ​ទ្វីបលោក​នេះ​រក​មនុស្ស​ល្អ​បរិសុទ្ធ​ទាំងស្រុង​ថា​មិន​ឲ្យ​មាន​ចំណុច​ខ្វះខាត​សោះតែ​ម្តងនោះ​មិន​បាន​ទេ មនុស្ស​យើង​ម្នាក់​ៗ​ចៀស​មិន​ផុត​ពី​មាន​ចំណុច​ល្អ​ខ្លះ និង​ចំណុច​អាក្រក់​ខ្លះ​មិន​ខាន ។​បុគ្គល​ដែល​យល់​ពី​លក្ខណៈ​ពិត​បែប​នេះ​រមែង​មិន​មើល​ទោស​អ្នក​ដទៃ​ឡើយ ។

មែនហើយ​បើ​យើង​សង្កេត​មើលចិត្ត​របស់​មនុស្ស​យើង​ពិតជា​មាន​ចរន្ត​មិន​ដូច​គ្នា​ទេ ព្រោះថា ចំណុច​ខ្លះ​យើង​ថា​ល្អ តែ​អ្នក​ដទៃ​គេ​ថា​មិនល្អ ចំណុច​ខ្លះ​ទៀត យើង​ថា​មិនល្អ តែ​អ្នក​ផ្សេង​គេ​ថា​ល្អ នេះ​ក៏​ព្រោះតែ​គំនិត​ផ្ទុយ​គ្នា​ទើប​ចេះ​តែ​មានចិត្ត​ថ្នាំងថ្នាក់​នឹង​គ្នា​រហូត​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​ខឹង​ក្រោធ​ព្រោះតែ​ទស្សនៈ​មិន​ត្រូវ​នឹង​ចិត្ត​យើង​ក៏​មាន ។

ហេតុនេះ​ដើម្បី​រំសាយចិត្ត​ខឹង​គឺ​យើង​មិន​គួរ​នឹកនា​ដល់​មតិផ្ទុយ​ទាំងនោះ​ទេ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​វិញ ព្រោះ​មនុស្ស​យើង​មិនមែន​ប្រព្រឹត្ត​តែ​អំពើអាក្រក់​ទាំងអស់​ទេ អំពើ​សុចរិត​ក៏​គេ​ធ្វើ​ខ្លះ​ដែរ បុថុជ្ជន​គឺ​វា​តែ​យ៉ាង​ហ្នឹងឯង គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ឡើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ