ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដើរសុខៗស្រាប់តែដួលសន្លប់ សំណាងល្អ​មានបងប្អូន​ប្រជា​ពលរដ្ឋ​ជួយទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​សញ្ជាតិ​ញូ​វ​ហ្សឺ​ឡែ​ន​ម្នាក់​ដើរ​ស្ពាយ​សាក​កាដូ​ចំនួន​២​ជាប់​ខ្លួន ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​ដួល​សន្លប់​អស់​មួយសន្ទុះ​ក៏​ដឹងខ្លួន​វិញ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​សញ្ជាតិ​ញូ​វ​ហ្សឺ​ឡែ​ន​ម្នាក់​ដើរ​ស្ពាយ​សាក​កាដូ​ចំនួន​២​ជាប់​ខ្លួន ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​សុខ​ៗ​ស្រាប់តែ​ដួល​សន្លប់​អស់​មួយសន្ទុះ​ក៏​ដឹងខ្លួន​វិញ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៩ នៅ​ចំណុច​មុខ​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​ជន​ជាតិ​បរទេស​សញ្ជាតិ​ញូ​វ​ហ្សឺ​ឡែ​ន មិន​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​៤១​ឆ្នាំ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​១៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយ​គាត់​មាន​ស្ពាយ​សាក់​កាដូ​ធំ​ៗ​ចំនួន​២ គោលបំណង​ដើរទៅ​សណ្ឋាគារ​នៅ​ម្តុំ​ផ្សារ​កណ្តាល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​គេ​ឃើញ​បុរស​ជា​ជនបរទេស​ខាងលើ​នោះ​ឈរ​និយាយ​ជាមួយនឹង​អ្នក​លក់ដូរ​ក្រោយ​វត្ត​សារា​វ័​ន្ត​សុខ​ៗ ស្រាប់តែ​ដួល​សន្លប់​អស់​មួយសន្ទុះ​ទើប​ដឹងខ្លួនវិញ​ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​លក់​ស្រាក្រឡុក​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ និង​យក​ទឹកក្រូច ព្រមទាំង​ទឹកបរិសុទ្ធ​ទៅ​អោយ​គាត់​ហូប និង​ដាក់​កៅអី​អោយ​គាត់​អង្គុយ ទើប​គាត់​រៀង​ស្រួលខ្លួន​បន្តិច ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បុរស​ជា​ជនបរទេស​ខាងលើ​នេះ​បាន​និយាយ​ថា មាន​គេ​ធ្វើបាប​គាត់ ជា​ពិសេស​មិត្តភក្តិ​របស់​គាត់ នៅ​ពេល​ស្រវឹងស្រា​តែងតែ​វាយដំច្រំធាក់​គាត់​ ទាំង​គាត់​ជា​ជន​ពិការ​ដៃ និង​ជើង​ខាងស្តាំ ហើយ​គាត់​ចង់ឱ្យ​សមត្ថកិច្ច​ជួយ​គាត់​ដើម្បី​ទៅ​រក​អ្នក​ដែល​ធ្វើបាប​គាត់ផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ អ្នកលក់​ស្រា​ក្រឡុក​បាន​ដឹក​បុរស​ជា​ជនបរទេស​ខាងលើ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ