តើ​គួរ​សេពគប់​បុគ្គល​បាប​ឬ​បុគ្គល​បុណ្យ ?


បុគ្គល​បាប​ប្រៀប​បាន​នឹង​សាកសព​ដែល​សង្គម​ស្អប់ខ្ពើម កាលបើ​បុគ្គល​ណា​ចូល​ទៅ​សេពគប់ បុគ្គល​នោះ​ដូច​យក​ខ្លួន​ទៅ​ប្រឡាក់​នឹង​សាកសព​ដ៏​ស្អុយ​អសោចិ៍ រមែង​ដល់​នូវ​ក្តី​វិបត្តិ​ដោយ​ប្រការ​ផ្សេង​ៗ ។

រីឯ​បុគ្គល​បុណ្យ​ប្រៀប​បាន​នឹង​បណ្ឌិត​ដ៏​ប្រសើរ ជា​គ្រឿងក្រអូប​មាន​ខ្លឹម​ក្រស្នា​និង​ផ្កា​មាលា​ជាដើម កាលបើ​បុគ្គល​សេពគប់​ជាមួយនឹង​បណ្ឌិត​ប្រៀប​ដូច​ជា​នាំ​ខ្លួន​ទៅ​រក​សេចក្តីសុខ សេចក្តីចម្រើន ហើយ​ខ្លួនប្រាណ​ជាប់​ទៅ​ដោយ​គ្រឿងក្រអូប ជា​អ្នក​គួរ​សរសើរ គួរ​ជាទី​ពេញចិត្ត​នៃ​ពួក​វិញ្ញូ​ជន ។

ហេតុនេះ​កាលបើ​យើង​ចូល​ទៅ​សេពគប់​នូវ​បុគ្គល​ណា រមែង​មាន​បុគ្គល​នោះ​ជា​គំរូ ជា​គតិ​ដោយ​ពិត មាន​ន័យ​ថា​សេពគប់​ពាល​នឹង​មានចិត្ត​គំនិត​ជា​ពាល បើ​ចូល​ទៅ​សេពគប់​បណ្ឌិត មានចិត្ត​គំនិត​ជា​អ្នកចេះ​ដឹង បាន​សុខ​ចម្រើន ។ ដោយ​សាន សា​រិ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ