មិន​ទាន់​ដឹង​អី​ផង Pep Guardiola បោះចោល​ពាន Premier League បាត់


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ក្រុម Manchester City ទទួល​បាន​ជ័យជម្នះ​គួរ​ឱ្យ​សរសើរ​លើ​ក្រុម Burnley ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រាត្រី​ថ្ងៃ​អង្គារ​ក៏​ដោយ អ្នកចាត់ការ Pep Guardiola បាន​ទទូច​ថា វា​ជា​រឿង​ឆោតល្ងង់​ក្នុង​ការ​គិត​ថា​ក្រុម​របស់​គាត់​អាច​តាម​ទាន់ Liverpool ដែល​កំពុង​ឈរ​លេខ​១​នៃ​លី​គ​។

Man City ត្រលប់​មក​ឈរ​លើ​លំដាប់​លេខ ២ វិញ​បន្ទាប់​ពី​ឈ្នះ ៤-១ ក្នុង​ការ​ប្រកួត​ជាមួយ Burnley កាលពី​ថ្ងៃ​អង្គារ ដោយសារ​ថ្វី​ជើង​របស់ Gabriel Jesus និង គ្រាប់​បាល់​ពី Rodri និង Riyad Mahrez ។

បើ​ទោះបីជា​ផ្លាស់​ពីលើ​ក្រុម Leicester City ក៏​ដោយ ក៏​គូប្រជែង​នៅ​តែ​មាន​ប្រៀប​ជាង​ក្នុង​ការ​លេង ដោយ​រាប់​ទាំង Liverpool ដែល​កំពុង​តែ​មាន​៨​ពិន្ទុ​លើ Manchester City ។ លោក Pep មិន​សង្ឃឹម​នោះ​ទេ​ថា Man City អាច​តាម​ទាន់ Liverpool ។

យោង​តាម​សារព័ត៌មាន ESPN បានឱ្យ​ដឹង​ថា លោក Pep បាន​និយាយ​ថា ៖«​ជាមួយនឹង​ចំណាត់ថ្នាក់​ដែល​យើង​កំពុង​មាន​ធៀប​ជាមួយនឹង Liverpool វា​ពិតជា​រឿង​ឆ្កួត​ៗ សម្រាប់​ការ​គិត​ថា​អាច​តាម​ទាន់​ក្លិប​នេះ​។ វា​ដូច​គ្រប់​គ្នា​និយាយ​អ៊ីចឹង ថា​យើង​មិន​បាន​ពាន​ទេ​។ យើង​គ្មាន​ឱកាស​នោះ​ទេ​» ។ លោក​បាន​បន្ត​ថា​៖«​យើង​កំពុង​គិត​អំពី​ខ្លួន​យើង និង ការ​ប្រកួត​បន្ទាប់​។ ការ​គិត​ពី​វិធី​យកឈ្នះ​ឡើង​ទៅ​ក្បែរ Liverpool គឺជា​ការ​គិត​ឆោតល្ងង់​» ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ