ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសំណង់ចិន​៥០នាក់លើកគ្នាមកមុខស្ថានទូតសុំ​ឱ្យ​ជួយអន្តរាគមន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជនជាតិ​ចិន​ចំនួន​៥០​នាក់​បាន​លើកគ្នា​មក​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ​ស្ថានទូត​ចិន ដើម្បី​សុំ​អោយ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ចិន​ទី​៨​មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួ​កគាត់​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ នៅ​ពេល​បាន​លុយ​ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជនជាតិ​ចិន​ចំនួន​៥០​នាក់​បាន​លើកគ្នា​មក​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ​ស្ថានទូត​ចិន ដើម្បី​សុំ​អោយ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ចិន​ទី​៨​មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួ​កគាត់​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ នៅ​ពេល​បាន​លុយ​ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខាង​មុខ​ស្ថានទូត​ចិន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​អ្នកបកប្រែ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ ក្រុម​កម្មករ​សំណង់​ជា​ជនជាតិ​ចិន​សរុប​ចំនួន​៥០​នាក់ សុទ្ធតែ​ជា​បុរស​ៗ​នោះ​បាន​លើកគ្នា​មក​កាន់​ស្ថានទូត​ចិន ក្នុង​គោលបំណង​សុំ​អោយ​ខាង​ស្ថានទូត​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ចិន​ទី​៨ ដែល​មា​នទី​តាំងនៅ​ម្តុំ​ស្ថានីយ​រថភ្លើង ដោយ​ក្រុមហ៊ុន​នេះ​មិន​បាន​បើក​ប្រាក់ខែ​អោយ​ពួក​គាត់​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ​នោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ការ​នាំ​គ្នា​មក​រក​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​រក​ដំណោះស្រាយ​រឿង​ខាង​ក្រុមហ៊ុន​ខក​ខានមិនបាន​បើក​លុយ​អោយ​ពួក​គាត់​នេះ​ដែរ ពួក​គាត់​ក៏​ចង់​ធ្វើ​យ៉ាងណា ឱ្យ​ក្រុមហ៊ុន​នេះ​បើក​លុយ​ទាល់តែ​បាន ដើម្បី​ពួក​គាត់​ទាំងអស់​គ្នា​បាន​លុយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ពេល​ក្រុម​កម្មករ​សំណង់​ជា​ជនជាតិ​ចិន​ទាំង​៥០​នាក់​លើកគ្នា​មក​កាន់​ខាង​មុខ​ស្ថានទូត​ចិន​ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ក៏​មាន​កម្លាំង​សម្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ និង​នគរបាល​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ដល់ ព្រមទាំង​ធ្វើការ​សួរនាំ និង​រៀបចំ​សណ្តាប់ធ្នាប់​ផង​ដែរ​។

ក្រោយ​ពី​ក្រុម​កម្មករ​សំណង់​ជា​ជនជាតិ​ទាំង​៥០​នាក់​នាំ​គ្នា​មក​កាន់​ខាង​មុខ​ស្ថានទូត​ចិន ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ចិន​ទី​៨ មិន​បើក​លុយ​ឱ្យ​អស់​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ ខាង​ស្ថានទូត​ក៏​បាន​ប្រាប់​អោយ​ពួក​គាត់​វិល​ត្រឡប់​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ