ខឹង Virgil van Dijk សើចចំអក​ប្អូន​ពេក បងស្រី Ronaldo តប​វិញ​មួយ​ម៉ាត់​ចត់​បាយ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី Virgil van Dijk សើចចំអក​លេងសើច​ជាមួយ Cristiano Ronaldo ក្នុង​ពិធី​ប្រគល់​រង្វាន់ Ballon d’Or កាលពី​ថ្ងៃ​ចន្ទ បងស្រី​របស់​កំពូល​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​បាន​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​វាយ​តបត​វិញ​ទៅ​កាន់ Van Dijk ខ្សែការពារ​របស់ Liverpool ។

ក្នុងអំឡុងពេល​សំភាសន៍​នៅ​ឯ​ព្រឹត្តិការណ៍​ប្រគល់​ពាន Ballon d’Or នៅ​ទី​ក្រុងប៉ារីស លោក van Dijk បាន​និយាយ​បែប​កំប្លែង​ថា Ronaldo គ្មាន​សមត្ថភាព​អ្វី​មក​ប្រកួតប្រជែង​ជាមួយនឹង​លោក​សម្រាប់​ពានរង្វាន់​នេះ​ទេ​។

បងស្រី​របស់ Ronaldo បាន​បង្ហោះ​នៅ​លើ​គណនី Instagram របស់​នាង​ភ្លាម​ៗ​ថា​៖«​ឥឡូវនេះ កន្លែង​ដែល Virgil ឯង​ធ្លាប់​ទៅ គឺ Ronaldo ធ្លាប់​ទៅ​ជា​ច្រើន​ដង ហើយ​ត្រឡប់​មក​វិញ​រាប់​ពាន់​ដង​ហើយ​។ អ្នកឯង​មានបាន​ឃើញ​ឬ​អត់ ថា Ronaldo បាន​យក​ពាន​ជូន​ប្រទេស​ជា​ច្រើន​ដង​ហើយ ខណៈ​ដែល​ឯង​មិន​ទាន់​ទាំង​បាន​សូ​ម្បី​តែ​ម្តង​»​។

គាត់​បាន​បន្ត​ថា​៖«Cristiano Ronald គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ និង ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​សម្រាប់​ប្រទេស​ជាតិ ។ នេះ​បើ​ទោះបីជា គាត់​នៅ​ក្មេង​ជាង​អ្នក​ក៏​ដោយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បោះពាក្យ​ចុក​ៗ​របស់​បងស្រី Ronaldo មក​លើ Van Dijk គឺ​មក​ពី កីឡាករ​រូប​នេះ​និយាយ​ចំអក Ronaldo ថា​មិន​បាន​ឈ្នះ​លេខ​របស់​ខ្លួន សម្រាប់​ពាន Ballon d’Or ឆ្នាំ​២០១៩ ៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ