ចាប់បើកហើយ! ផ្សារទំនើប Big C បើកសម្ភោធជាផ្លូវការនៅថ្ងៃនេះ!
4 ឆ្នាំ មុន
បន្ទាយមានជ័យ
ផ្សារទំនើប Big C ជាផ្សារទំនើបដែលឈានមុខគេមួយនៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំហើយនោះ ពេលនេះមានវត្តមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ ព្រមទាំងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។…
ផ្សារទំនើប Big C ជាផ្សារទំនើបដែលឈានមុខគេមួយនៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំហើយនោះ ពេលនេះមានវត្តមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ ព្រមទាំងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
ផ្សារទំនើប Big C នឹងបើកសម្ពោធជាផ្លូវការក្រោមអធីបតីភាព ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្សផងដែរ។
យោងតាមប្រសាសន៍របស់លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER នៅថ្ងៃនេះ បានឲ្យដឹងថា៖ «យើងមានកិត្តិយសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត»។
ចែករំលែកព័តមាននេះ