រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៦​ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា


រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​ជាតិ​បាន​ទទួល​សំណើ​សេចក្តីព្រាងច្បាប់​ចំនួន​៦ របស់​រាជ​ដ្ឋា​ភិ​បាល​ទៅ​ពិនិត្យ និង​សិក្សា ។ នេះ​បើ​តាម​លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ។

លោក​ឡេ​ង​ប៉េង ឡុ​ង បាន​ឲ្យ​ដឹង​ថា ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែធ្នូ​នេះ​ថា អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៦​ដែល​ជា​សំណើ​របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ​សិក្សា ។

សេចក្តីព្រាងច្បាប់​ដែល​ជា​សំណើ​របស់​រាជរដ្ឋាភិបាល​សុំ​រដ្ឋសភា អនុម័ត​នោះ មាន ៖ ១- សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង ។

២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេ​កុង ផៅ​វ័​រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ៣- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័​រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ ។

៤- សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន សេ​កុង សឺ​មម័ល ផៅ​វ័​រ ផ្លេ​ន ខម​ភេ​នី លីមីត​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ៥- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង ។

៦- សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ ។ លោក​បាន​បន្ត​ថា ក្រោយ​ពី​ការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ទាំង​៦​ខាងលើ​នេះ​រួច​ហើយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​សម្រេច​ថា ត្រូវ​ដាក់​ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នៅ​ពេល​ខាង​មុខ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ