ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​ទៀត​ហើយ ​លោក​គី​ម ​ជិះសេះ​.ស​កាត់​ព្រិល

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ផ្សាយ​នា​ថ្ងៃ​ទី​៤​ធ្នូ បណ្ដា​រូបភាព​លោក​គី​ម ​ជុង​អ៊ុ​ន ​ជិះសេះ​សកាត់​ព្រិល លើ​ភ្នំ​PAEKTU​ជា​ភ្នំ​មានរឿង​និទាន​របស់​ប្រជាជន​កួ​រ៉េ​។ ការ​ផ្សាយ​រូបភាព​លោក​គី​ម​ជុង​អ៊ុ​ន​ជិះ​សេះស កើត​មាន​ខណៈ​ការ​ចរចា​ស្ដី​ពី​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​ស្ថិត​នៅ​ជាប់​គាំង​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ទុក​ពេល​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ…

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ផ្សាយ​នា​ថ្ងៃ​ទី​៤​ធ្នូ បណ្ដា​រូបភាព​លោក​គី​ម ​ជុង​អ៊ុ​ន ​ជិះសេះ​សកាត់​ព្រិល លើ​ភ្នំ​PAEKTU​ជា​ភ្នំ​មានរឿង​និទាន​របស់​ប្រជាជន​កួ​រ៉េ​។

ការ​ផ្សាយ​រូបភាព​លោក​គី​ម​ជុង​អ៊ុ​ន​ជិះ​សេះស កើត​មាន​ខណៈ​ការ​ចរចា​ស្ដី​ពី​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​ស្ថិត​នៅ​ជាប់​គាំង​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ទុក​ពេល​រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ដើម្បី​ឲ្យ​អា​មេ​រិ​ក​ធ្វើ​សម្បទាន​នានា​។ ស្លៀកពាក់​ដូច​ពេល​លោក​ទៅ​សម្ពោធ​ទីក្រុង​ថ្មី តាម​រូបភាព​គេ​ឃើញ​លោក​គី​ម​ជុង​អ៊ុ​ន ជិះ​សេះស​នាំមុខ​ក្រុម​អ្នក​ជិះ​សេះស​ដែរ កាត់​ព្រៃ​មួយ​ដែល​មាន​ព្រិល​ធ្លាក់ នៅ​ក្បែរ​ភ្នំ​PAEKTU​ជា​អតីត​ភ្នំភ្លើង​នៅ​ព្រំដែន​រវាង​កូរ៉េ​ខាងជើង​និង​ចិន​។ ក្នុង​ក្រុម​អ្នក​ជិះ​សេះស​នោះ​គេ​ស្គាល់​ជា​ពិសេស​ភរិយា​មេដឹកនាំ​កូរ៉េ​ខាងជើង លោកស្រី​រី​សូល​ជូ​។

ក្នុង​រូបភាព​ថ្មី​នេះ​គេ​ឃើញ​លោក​គី​ម​ជុង​អ៊ុ​ន​ពាក់អាវ​ម៉​ង់​តូ​ពណ៌​ត្នោត​ចាស់​មួយ​ដែល​ក​មាន​រោម​នៅ​លើ​កំពូលភ្នំ​PAEKTU ជាក​នែ្ល​ង​ដែល​លោក​ធ្លាប់​មក​កាលពី​ខែតុលា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ