ព្រៃអាម៉ាហ្សួន ៖ យោងតាមតួលេខផ្លូវការដែលទើបចេញផ្សាយថា ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅប្រេស៊ីល ឡើងដល់កម្រិតលើសពី១០.០០០គីឡូម៉ែត្រក្រឡាជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨មក រវាងខែសីហាឆ្នាំ២០១៨និងខែកក្កដាឆ្នាំ២០១៩ ដែលមានការកើនឡើង៤៣%បើប្រៀបធៀបទៅនឹង១២ខែមុននេះ។
សរុបព្រៃឈើត្រួពីកាល់ដែលធំជាងគេលើពិភពលោកនេះ បានបាត់បង់ព្រៃឈើក្នុ្ងងទំហំ១០.១០០គីឡូម៉ែត្រក្រឡា ក្នុងរយៈពេលតែ១ឆ្នាំទល់នឹង៧.០៣៣គីឡូម៉ែត្រក្រឡា រវាងខែសីហាឆ្នាំ២០១៧និងខែកក្កដាឆ្នាំ២០១៨។តួលេខនេះមានការផ្លាស់ប្ដូរ បើប្រៀបធៀបទៅនឹងតួលេខលើកមុនចេញផ្សាយនាថ្ងៃទី១៨វិច្ឆិកាដែលរៀបរាប់ពីការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូនអស់៩.៧៦២គីឡូម៉ែត្រក្រឡាកាលពីឆ្នាំទៅមិញ។
ខែមករាកំណត់ពីការឡើងកាន់អំណាចនៅប្រេស៊ីល របស់ប្រធានាធិបតីស្ដាំនិយមជ្រុលលោកJAIR BOLSONOROជាសកម្មជនឲ្យមានការពង្រីកនៅអាម៉ាហ្សូនបណ្ដាសកម្មភាពរ៉ែនិងកសិកម្ម ដោយផ្គើនដល់ពួកអ្នកការពារបរិស្ថាន។ ជាង៦០%នៃព្រៃអាម៉ាហ្សូនស្ថិតក្នុងប្រទេសប្រេសីុល។ ផ្ទៃដីនៃការកាប់បំផ្លាញព្រៃឈើមានធំបំផុតចាប់តាំងពីឆ្នាំ២០០៨មក ខណៈព្រៃឈើ១២.២៨៧គីឡូម៉ែត្រក្រឡានៃព្រៃអាម៉ាហ្សូនត្រូវបានបាត់បង់ក្នុងរយៈពេលតែ១២ខែ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ