ហ្គ័​របា​ឆេវ​ ខ្លាច​សង្គ្រាម​ក្ដៅ​គំរាម​បំផ្លាញ​​ពិភពលោក


ប្រទេស​រុ​ស្ស៊ី​-​សហរដ្ឋអាមេរិក ៖ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក​ CNN ​ប្រធានាធិបតី​ចុង​ក្រោយ​គេ​នៃ​សហភាព​សូ​វៀត លោក​មី​ខា​អ៊ី​ល​ហ្គ័​របា​ឆេវ បាន​អំពាវ​ដល់​ប្រទេស​រុ​ស្ស៊ី​និង​សហរដ្ឋអាមេរិក ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សង្គ្រាមត្រជាក់​ក្លាយជា​សង្គ្រាម​ក្ដៅ​មួយ ដែល​អាច​នាំ​ទៅ​ដល់​ការ​បំផ្លាញ​ពិភពលោក​។

ឆ្លើយ​តប​នឹង​សំនួរ​ដែល​សួរ​លោក​ថា តើ​ពិភពលោក​ចូល​ក្នុង​សករាជ​គ្រោះថ្នាក់​ថ្មី​ដោយសារ​ទំនាស់​ពហុ​ប៉ូ​ល​រវាង​បណ្ដា​រដ្ឋ​ឬ​យ៉ាងណា ? លោក​ហ្គ័​របា​ឆេវ​ឆ្លើយ​ថា ខ្ញុំ​គិត​ថា​រឿង​នោះ​ត្រូវ​តែ​ចៀសវាង​។ ពិត​ណាស់​មានការ​ជជែក​គ្នា​រួច​ហើយ​លើ​ពិភពលោក​ទាំងមូល និង​ថា​មនុស្ស​ទាំងឡាយ​បាន​និយាយ​ពី​រឿង​នេះ ព្រោះ​នោះ​ជា​រឿង​សំខាន់​បំផុត​មួយ​។ បណ្ដា​វាគ្មិន​និង​បណ្ដា​អ្នកនយោបាយ​យល់​ថា សង្គ្រាមត្រជាក់​ថ្មី​មួយ​មិន​ត្រូវ​ឲ្យ​កើត​មាន​ទេ​។ សង្គ្រាម​បែប​នេះ​វា​អាច​នាំ​ទៅ​រក​សង្គ្រាម​ក្ដៅ​មួយ ដែល​បំផ្លាញ​ពិភពលោក​យើង​នេះ​។

លោក​ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​ដែរ​ពី​សន្ធិសញ្ញា​ស្ដី​ពី​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម​FNI ដែល​លោក​ជា​អ្នក​ចុះហត្ថលេខា ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​រ៉ូ​ណា​ល់​រី​ហ្គេ​ន​កាលពី​ឆ្នាំ​១៩៨៧ ហើយ​វា​ត្រូវ​រលាយ​ដោយសារ​ការ​ដក​ខ្លូ​ន​ថយ​របស់​អា​មេ​រិ​ក​។ លោក​សម្ដែង​ក្ដី​ស​ង្ឍឹ​ម​ថា កិច្ចព្រមព្រៀង​ត្រួតពិនិត្យ​គ្រឿង​សព្វាវុធ​នេះ នឹង​ស្ដារ​ឡើង​វិញ ព្រោះ​គោលដៅ​ចម្បង​គឹ​ការ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ