ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​អស់​បារម្ភ​ហើយ​ជា​មួយ​គន្លឹះ​ងាយៗ អាចទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់

4 ឆ្នាំ មុន

ជា​ធម្មតា​បញ្ហា​ស្បែក​យារ​ធ្លាក់ គឺ​បណ្ដាល​មក​ពី​ការ​ចុះ​ខ្សោយ និង​បាត់បង់​ភាព​បត់បែន​ធម្មជាតិ ក៏​ដូច​ជា​កូ​ឡា​ជែ​ន​។ វ័យ​កាន់តែ​ជ្រេ ស្បែក​ក៏​ប្រែជា​យារ​តាម​នោះ​ដែរ ជា​ពិសេស​ប្រសិនបើ​អ្នក​ចេះ​ថែរក្សា​។ មិនដឹង​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់​តាម​វិធី​ណា​មែន​ទេ? ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព…

ជា​ធម្មតា​បញ្ហា​ស្បែក​យារ​ធ្លាក់ គឺ​បណ្ដាល​មក​ពី​ការ​ចុះ​ខ្សោយ និង​បាត់បង់​ភាព​បត់បែន​ធម្មជាតិ ក៏​ដូច​ជា​កូ​ឡា​ជែ​ន​។ វ័យ​កាន់តែ​ជ្រេ ស្បែក​ក៏​ប្រែជា​យារ​តាម​នោះ​ដែរ ជា​ពិសេស​ប្រសិនបើ​អ្នក​ចេះ​ថែរក្សា​។ មិនដឹង​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់​តាម​វិធី​ណា​មែន​ទេ? ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ ប៉ុន្តែ​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ស្បែក​យារ​ធ្លាក់ និង​ចាស់​តាម​វ័យ ៖

១. ជៀសវាង​អាហារ​ផ្អែម និង​ភេសជ្ជៈ​កំប៉ុង ៖ ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ផ្អែម​ៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ច្រើន​ពេក​អាច​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​គួរ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​តែង​ផ្សារ​ភ្ជាប់​ជាមួយ​ប្រូតេអ៊ីន​ក្នុង​រាង​កាយ​តាម​រយៈ​ដំណើរការ​មួយ​ហៅ​ថា glycation បង្ក​ការ​រលាក​ក្នុង​រាង​កាយ​ដែល​ជះ​ឥទ្ធិពល​ដល់​កូ​ឡា​ជែ​ន និង​ភាព​បត់បែន​នៃ​ស្បែក​បណ្ដាល​ឱ្យ​ស្នាម​ជ្រីវជ្រួញ​លេចឡើង​ឆាប់រហ័ស រួម​ជាមួយ​បញ្ហា​ស្បែក​យារ​ធ្លាក់​ផង​ដែរ​។

២. ជៀសវាង​អាហារ​កែ​ច្នៃ ៖ អាហារ​កែ​ច្នៃ គឺជា​សត្រូវ​លេខ​មួយ​នៃ​សុខភាព​ស្បែក​ល្អ​ប្រសើរ​រក្សា​បាន​នូវ​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ចូរ​កាត់​បន្ថយ ឬ​ជៀសវាង​ទទួលទាន​អាហារ​ទាំងនេះ ហើយ​ជ្រើសរើស​ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ស្រស់​ឱ្យ​ច្រើន​ជំនួស​វិញ​។

៣. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ៖ ការ​ធាត់​លើស​ទម្ងន់​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​យារ​បាត់បង់​ភាព​តឹង​ណែន ក៏​ដូច​ជា​ភាព​បត់បែន​គួរ​ឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​ទម្ងន់​ត្រឹមត្រូវ​សម​ស្រប រួម​ជាមួយ​ស្បែក​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ផង​ដែរ​។

៤. គ្រប់គ្រង​ស្ត្រេ​ស ៖ តានតឹង​ក្នុង​អារម្មណ៍​សឹងតែ​រាល់ថ្ងៃ​ទៅ​ហើយ​មែន​ទេ? ដូច្នេះ​កុំ​ភ្ញាក់ផ្អើល ប្រសិនបើ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​របស់​ខ្លួន​! ភាព​តានតឹង ឬ​ស្ត្រេ​ស​ដែល​មិន​អាច​គ្រប់គ្រង​បាន​អាច​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង ហើយ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ទើប​ប្រសើរ

៥. ឈប់​ជក់បារី ៖ ប្រសិនបើ​អ្នក​ជក់បារី ចូរ​បញ្ឈប់​ទម្លាប់​មិនល្អ​នេះ​ភ្លាម​! ការ​ជក់បារី​យ៉ាង​ហោច​ណាស់ ២០ ដើម​ជា​ប្រចាំ​អាច​ធ្វើ​ឱ្យ​ស្បែក​ចាស់​ជាង​វ័យ​ដល់​ទៅ ១០​ដង​ឯណោះ​។

៦. កុំឱ្យ​ស្បែក​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក ៖ ពន្លឺព្រះអាទិត្យ​ល្អ​សម្រាប់​សុខភាព​ស្បែក ប៉ុន្តែ​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​គួរ​ឱ្យ​ព្រួយបារម្ភ​។ ហើយ​ការ​ត្រូវ​កម្ដៅ​ព្រះអាទិត្យ​ច្រើន​ពេក​អាច​បង្ក​រោគ​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ស្ថិត​នៅ​ក្នុង​ម្លប់​ចន្លោះ​ម៉ោង ១១ ព្រឹក ដល់ ២ ល្ងាច ឬ​នៅ​ពេល​ពន្លឺព្រះអាទិត្យ​ក្ដៅ​ខ្លាំង​។ យ៉ាង​ហោច​ណាស់ ក៏​ចេះ​បិត​បាំង​មុខ និង​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ដែល​មាន SPF ៣០ ឬ​ខ្ពស់​ជាង​នេះ​ដើម្បី​ការពារ​ស្បែក​ពី​កម្ដៅ​ខ្លាំង​នៃ​ព្រះអាទិត្យ​រាល់ពេល​ចេញ​ទៅ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​។

៧. ទទួលទាន​ខ្លាញ់​ល្អ ៖ ប្រភេទ​នៃ​ខ្លាញ់​ល្អ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​សុខភាព​ខួរក្បាល បេះដូង សន្លាក់ឆ្អឹង និង​ស្បែក​។ គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ និង​ត្រី​សម្បូរ​ខ្លាញ់ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ខ្លាញ់​ល្អ​។

៨. កម្រិត​ការ​ទទួលទាន​សាច់​ក្រហម ៖ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា សាច់​ក្រហម​មាន​ផ្ទុក​ជាតិ carnitine ខ្ពស់​ដែល​អាច​ធ្វើ​អោយ​ជញ្ជាំង​ស​សៃ​ឈាម​ឡើង​រឹង បង្ក​បញ្ហា​នៃ​ភាព​ចាស់​ជាង​វ័យ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ