ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​មិត្តភាព​នៅ​ស្រុក​បាណ​ន់

4 ឆ្នាំ មុន
  • បាត់ដំបង

ក្រុម​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​មិត្តភាព ស្រុក​បាណ​ន់ នា​វេលា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​អនុ​វិទ្យាល័យ​បាណ​ន់ ស្ថិត​នៅ​ជើងភ្នំ​បាណ​ន់ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដែល​មាន​លោក​សន្តិ​បណ្ឌិត​សុខ…

ក្រុម​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​មិត្តភាព ស្រុក​បាណ​ន់ នា​វេលា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​អនុ​វិទ្យាល័យ​បាណ​ន់ ស្ថិត​នៅ​ជើងភ្នំ​បាណ​ន់ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដែល​មាន​លោក​សន្តិ​បណ្ឌិត​សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក​បណ្ឌិត ភួ ពុ​យ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ហើយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ជា​គណអធិបតី​ព្រមទាំង​មាន​មន្ត្រីរាជការ​សិស្សានុសិស្ស​យុវវ័យ ប្រមាណ​២​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ ។

លោក​ប៉ែន សារី​យ៉ូ អភិបាលស្រុក​បាណ​ន់​បាន​មាន​មតិ​ស្វាគមន៍ និង​បាន​បញ្ជាក់​ក្នុង​គោល​បំ​ណា​ង​ដើម្បី ១- ផ្តល់​ឱកាស និង​បង្កើន​ទឹកចិត្ត​ដល់​យុវជន ចូលរួម​លេង​កីឡា និង​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។ ២- បញ្ជ្រាប​ពី​សារៈសំខាន់​នៃ​ការ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។ ៣- លើក​វិស័យ​កីឡាបាល់ទាត់​ក្នុងស្រុក ។ ៤ – បង្កើន​ទំនាក់ទំនង រឹតចំណង​សាមគ្គីភាព​មិត្តភាព កិច្ច​សហប្រតិបត្តិការ ក្នុង​ស្រទាប់​យុវជន​បន្ថែម​ទៀត ។ ៥- គោលដៅ​រួម​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ឆ្នើម សម្រាប់​ចូលរួម​អបអរសាទរ​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​បណ្ឌិត ភួ ពុ​យ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បាន​ថ្លែង​ថា បន្ទាប់​ពី​ផល​ស្រូវ​យើង​បាន​ទទួលផល​រួច​ហើយ ជា​រៀង​រាល់​ឆ្នាំ​វិស័យសេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ៗ​បន្ថែម​ទៀត ដូច្នោះ​នេះ​ជា​កិច្ច​ចាប់ផ្តើម​ពង្រឹង​វិស័យ​កីឡា​បន្ថែម​ទៀត ថ្នាក់​ស្រុក​បាណ​ន់ និង​ស្រុក​ថ្មគោល​នេះ និង​បន្ត​ទៅ​តាម​ស្រុក​ផ្សេង​ទៀត​ទាំង​១៣​ស្រុក ក្នុង​ខេត្តបាត់ដំបង ដើម្បី​ជា​ចំណែក​ស្ពាន​មួយ​បន្ត​ឆ្ពោះទៅ​រក​ភាព​រីក​ចំរើន​នា​ពេល​ខាង​មុខ​ទៀត ដែល​ពិភពលោក​យើង​កំពុង​ត្រូវការ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ទាំងអស់​គ្នា ។

ចំណែក​លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាណ​ន់​បាន​ចាប់អារម្មណ៍​ថា យើង​រួម​គ្នា​លើក​ស្ទួយ​ជំរុញ​ពង្រឹង​បន្ថែម​ទៀត​លើ​វិស័យ​កីឡា​មិនមែន​មាន​តែ​បាល់ទាត់​ប៉ុណ្ណោះ​ទេ យើង​កំពុង​រៀបចំ​លើ​វិស័យ​កីឡាប្រដាល់ កីឡា​បេ​តង់ បាល់ទះ បាល់បោះ ប៉ែង​ប៉ុង វាយ​សី សំខាន់​កីឡា​អ្វី​ដែល​ធ្លាប់​មាននៅ​ក្នុង​ខេត្តបាត់ដំបង​ពី​មុន​ក្នុង​សម័យ​សម្តេចឪ​មក​ដែល​ធ្លាប់​មានឈ្មោះ​ល្បី ត្រូវ​ប្រមូល​ស្រោចស្រង់​យក​មក​វិញ​ពង្រឹង​ហ្វឹកហាត់​ឲ្យ​មានគុណ​ភាព មានឈ្មោះ​ល្បី​ដូច​កាលសម័យ​ដូនតា​យើង​ឡើង​វិញ ។

ចុង​ក្រោយ​លទ្ធផល​បាល់ទាត់​យុវជន​ស្រុក​បាណ​ន់​បាន​ទាត់​ចូល​២​គ្រាប់​នា​ពាក់កណ្តាល​ទី​មុន​មក​នោះ​ត្រូវ​បាន​ក្រុម​យុវជន​ស្រុក​ថ្មគោល​ទាត់​ចូល​២​គ្រាប់​វិញ ដោយ​ទទួល​បាន​លទ្ធផល ២​ស្មើគ្នា ហើយ​ក្រុម​ទាំង​ពីរ​នេះ​ទទួល​បាន​រង្វាន់​ជា​ថវិកា​មួយ​ក្រុម​ចំនួន​៥​លាន​រៀល លោកគ្រូ និង​អាជ្ញាកណ្តាល​ក្នុង​ម្នាក់​៤០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ