ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ ៣ ដែល​មនុស្ស​អាយុ​ខ្ទង់ ២០ ឆ្នាំ​គួរតែ​ព្យាយាម​ទាក់ទង​នឹង​លុយ

4 ឆ្នាំ មុន

ពេល​ដែល​មនុស្ស​ឈាន​ដល់​អាយុ​ខ្ទង់​២០​ឆ្នាំ វា​ជា​ពេល​ដែល​ពួក​គេ​ក្លាយជា​មនុស្ស​ពេញវ័យ និង​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទិន​នឹង​លុយ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់ អ្នក​អាច​កែ​វា​បាន ហើយ​ប្រសិនបើ​អ្នក​វិនិយោគ​វិញ អ្នក​នឹង​អាច​ចំណេញ​លុយ​ច្រើន​ព្រោះ​អ្នក​នៅ​សល់​ពេល​ច្រើន​ក្នុង​ជីវិត ។ ខាងក្រោម​នេះ​គឺជា​គោលដៅ​មួយ​ចំនួន​ដែល​មនុស្ស​អាយុ​ខ្ទង់…

ពេល​ដែល​មនុស្ស​ឈាន​ដល់​អាយុ​ខ្ទង់​២០​ឆ្នាំ វា​ជា​ពេល​ដែល​ពួក​គេ​ក្លាយជា​មនុស្ស​ពេញវ័យ និង​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទិន​នឹង​លុយ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់ អ្នក​អាច​កែ​វា​បាន ហើយ​ប្រសិនបើ​អ្នក​វិនិយោគ​វិញ អ្នក​នឹង​អាច​ចំណេញ​លុយ​ច្រើន​ព្រោះ​អ្នក​នៅ​សល់​ពេល​ច្រើន​ក្នុង​ជីវិត ។ ខាងក្រោម​នេះ​គឺជា​គោលដៅ​មួយ​ចំនួន​ដែល​មនុស្ស​អាយុ​ខ្ទង់ ២០ ឆ្នាំ​គួរ​ព្យាយាម​សម្រេច​ដើម្បី​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​នៅ​ថ្ងៃក្រោយ​៖

១. រកមុខ​របរ​ដែល​រក​លុយ​ឲ្យ​អ្នក​បាន​ច្រើន​៖
អ្នក​គួរ​ជ្រើសរើស​មុខរបរ ឬ​ការងារ​ដែល​អ្នក​ស្រលាញ់ ប៉ុន្តែ​កុំ​ជ្រើសរើស​អ្វី​ដែល​ខ្លួន​ស្រលាញ់​តែ​ធ្វើ​ឲ្យ​ខ្លួន​ក្រ ។ ប្រសិនបើ​ការងារ​ទាំងនោះ​មិន​ជួយ​រក​លុយ​ឲ្យ​អ្នក​ទេ អ្នក​គួរ​ធ្វើ​វា​ពេលទំនេរ និង​កុំ​ពឹងផ្អែក​លើ​វា​ជា​ប្រភព​ចំណូល​ធំ​របស់​អ្នក​ឡើយ ។​បើ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ​មិនមែន​ជា​អ្វី​ដែល​អ្នក​ស្រ​ម៉ៃ​ប្រាថ្នា​ចង់បាន អ្នក​ក៏​នៅ​តែ​ត្រូវ​ខិតខំ​ឲ្យ​អស់ពី​ខ្លួន​ដែរ​ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​មក​វិញ​នូវ​បទ​ពិសោធន៍​ការងារ និង​លុយ​គ្រប់គ្រាន់​ដែល​ជួយ​សម្រាប់​ឲ្យ​អ្នក​ដើរទៅ​រក​ការងារ​ឬ​របរ​ដែល​អ្នក​ស្រលាញ់​ន​ភ​ថ្ងៃ​មុខ ។

២. រៀបចំ​ផែនការ​ចំណូល និង​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​៖
ពេល​អ្នក​ចាប់ផ្តើម​អាច​រក​លុយ​បាន​រាល់​ខែ​ហើយ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ដូច​អ្នកមាន ប៉ុន្តែ​អ្នក​មិន​គួរ​ចាប់ផ្តើម​ចាយ​លុយ​ដូច​អ្នកមាន​ទេ ។ អ្នក​អាច​គ្រប់គ្រង​ការ​ចាយវាយ​បាន​ដោយ​បង្កើត​ផែនការ​ចំណូល​និង​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់ ។ ការ​ដឹង​ពី​ប្រភព​ចំណូល​របស់​អ្នក​នឹង​ជួយ​ឲ្យ​អ្នក​សម្រេចចិត្ត​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។

៣. ទិញ​ផ្ទះ​មួយ​៖
គោលដៅ​នេះ​គឺ​អាស្រ័យ​លើ​ស្ថាន​ការ​បច្ចុប្បន្ន​របស់​អ្នក ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ចំណូល​នឹងនរ​ហើយ វា​ប្រហែលជា​ជំហាន​បន្ទាប់​ដែល​ឆ្លាត​វៃ​ជាងគេ ។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​សន្សំ​ពេល​ខ្លួន​នៅ​ខ្ទង់​អាយុ​នេះ អ្នក​នឹង​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ថ្លៃបង់​ដំណាក់កាល​ដំបូង និង​ចាប់ផ្តើម​បង់​រំលស់​ភ្លាម​ៗ ។​លើស​ពី​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​មុខ ប្រសិនបើ​អ្នក​សម្រេចចិត្ត​លក់​ផ្ទះ អ្នក​ក៏​អាច​រក​ប្រាក់​ចំណេញ​មក​វិញ​បាន​ច្រើន​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ