ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​មួយ​ចំនួន​ជូន​​គ្រួសារ​​ដែល​យក​ដើមឈើ​ធ្វើ​​ជា​ទី​ជម្រក​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បន្ទាប់​ពី​កា​ចេញផ្សាយ​លើ​គេហទំព័រ​ និង​កាសែត​កោះសន្តិភាព​ពី​ជីវិត​ពិត​របស់​គ្រួសា​មួយរ​ស់ទាំង​វេទនា​ពេល​យប់​ដេក​ក្រោម​ដើមឈើ​ ពេល​ថ្ងៃ​ដឹក​ប្រពន្ធ​កូន​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹម​ក្រពះ ​។ គួររំលឹកថា មួយ​គ្រួសា​យក​ដើមឈើ​ធ្វើ​ជម្រក ឯ​កូន​ៗ​យក​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​រៀន​ពេល​យប់ ​ដោយ​មានកា​អាណិតអាសូរ​ដល់​គ្រួសា​ខាងលើ​នេះ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បន្ទាប់​ពី​កា​ចេញផ្សាយ​លើ​គេហទំព័រ​ និង​កាសែត​កោះសន្តិភាព​ពី​ជីវិត​ពិត​របស់​គ្រួសា​មួយរ​ស់ទាំង​វេទនា​ពេល​យប់​ដេក​ក្រោម​ដើមឈើ​ ពេល​ថ្ងៃ​ដឹក​ប្រពន្ធ​កូន​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹម​ក្រពះ ​។ គួររំលឹកថា មួយ​គ្រួសា​យក​ដើមឈើ​ធ្វើ​ជម្រក ឯ​កូន​ៗ​យក​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​រៀន​ពេល​យប់

​ដោយ​មានកា​អាណិតអាសូរ​ដល់​គ្រួសា​ខាងលើ​នេះ លោក​សេង ​គី​ អាជីវក​លក់​ទា​ខ្វៃ​នៅ​ក្រុងភ្នំពេញ​បាន​បរិ​ច្ចាគ​​ថវិកា​​ចំនួន​១០ម៉ឺនរៀល​ដើម្បី​ជួយដល់​គ្រួសារ​​លំបាក​តោកយ៉ាក​ខាងលើ​នេះ​​ភ្លាម​ៗផងដែរ​​។

​គ្រួសារ​​លំបាក​តោកយ៉ាក​​ខាងលើ​នេះ​មានកូន​ប្រុស​ស្រី​​ចំនួន​៤​នាក់​ ដែល​បុរស​ជា​ប្តី​ឈ្មោះ​រស់​ សា​រិ​ទ្ធ​ អាយុ​៤៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ឡាយ​ ឃី​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។

​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​របស់​អាជីវករ​លក់​ទា​ខ្វៃ​ខាងលើ​នេះ ភ្នាក់ងារ​កោះសន្តិភាព​បាន​យកទៅ​​ប្រគល់​ជូន​ដល់​គ្រួសា​រលំបាក​តោកយ៉ាក​នេះ​ដោយ​ផ្ទាល់​ដៃ​រួច​ហើយ​កាលពី​​រសៀល​ថ្ងៃ​ទី​៤ ​ធ្នូ​ ឆ្នាំ​២០១៩​នេះ ​។

​គ្រួសារលំបាកតោកយ៉ាក​​ខាងលើ​​នេះ​សម្តែង​ការ​​ត្រេកអរ​យ៉ាង​ខ្លាំង​ដោយ​និយាយ​ថា​ ទទួល​បាន​ថវិកា​ចំ​ពេល​គ្រួសា​រ​របស់​ពួក​គាត់​កំពុង​ដាច់​បាយ​ និង​ត្រូវកា​រ​ចាំបាច់​ទិញ​ភួយ​ និង​ខោអាវ​ឲ្យ​កូនៗ​ ព្រោះ​ជា​រដូវរងា​។​ ពួក​គាត់​សូម​​បួងសួង​ដល់​វត្ថុ​ស័ក្តិ​​សិទ្ធ​ិក្នុង​លោក​​ជួយ​តាម​ថែរក្សា​​ដល់​អាជីវករ​ជា​ម្ចាស់​​អំណោ​យ​ ព្រមទាំង​ក្រុមគ្រួសារ​​រកទទួលទាន​​មានបាន​ និង​មាន​សុខភាព​ល្អ​ ​និង​​ទទួលបាន​ជោគជ័យ​​គ្រប់ការ​ងារ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ