ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាកហូប​បាយ​ថ្ងៃ​ស្រាប់តែ​កម្មករ​-​កម្មការិនី​រត់​ចែក​ជើង​គ្នា​ព្រាត (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ទីតាំង​រោង​ស្តុក​កម្ទេច​ក្រណាត់​មួយ​របស់​រោងចក្រ​កាត់ដេរ​យីហោ «​ថប​សេន​ធ័​រ មេ​នូ​ហ្វេ​ក​ធិ​រីង​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​ឆេះ​ដល់​អគារ​រោងចក្រ​នោះ​ឡើយ​ព្រោះ​រោង​ស្តុក​កម្ទេច​ក្រណាត់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​អគារ​រោងចក្រ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ។ ហេតុ​ការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ទីតាំង​រោង​ស្តុក​កម្ទេច​ក្រណាត់​មួយ​របស់​រោងចក្រ​កាត់ដេរ​យីហោ «​ថប​សេន​ធ័​រ មេ​នូ​ហ្វេ​ក​ធិ​រីង​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​ឆេះ​ដល់​អគារ​រោងចក្រ​នោះ​ឡើយ​ព្រោះ​រោង​ស្តុក​កម្ទេច​ក្រណាត់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​អគារ​រោងចក្រ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់ ។

ហេតុ​ការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ ដែល​រោងចក្រ​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​កម្មករ​កម្មការិនី​ឈប់​សម្រាក​​​ចេញ​ហូប​បាយ​ថ្ងៃត្រង់​មិន​ទាន់​ដល់​ម៉ោង​ចូល​វិញ​នៅឡើយ ស្រាប់តែ​មាន​អគ្គី​ភ័យ​ឆាប​ឆេះ​រោង​ស្តុក​កម្ទេច​ក្រណាត់​នោះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង ។ ពេល​នោះ​កម្មករ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​បាញ់​អស់​ជាង​២០​បំពង់​ទៅ​ហើយ​ភ្លើង​នៅ​តែ​មិន​រលត់​ឡើយ រហូត​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ ។

កម្មករ​បាន​និយាយ​ថា រោង​នោះ​ពុំ​មាន​ផ្ទុក​ឥ​វ៉ា​ន់ ឬ​សម្ភារ​សំខាន់​ៗ​នៅ​ក្នុង​នោះ​ទេ​គឺជា​កន្លែង​ដែល​ស្តុក​ទុក​កម្ទេច​ក្រណាត់​ដែល​ច្រក​បាវ​រង​ចាំ​ម៉ូយ​ទៅ​ទិញ និង​ដឹក​ចេញពី​ទីនោះ​ប៉ុណ្ណោះ ។ រីឯ​អគ្គី​ភ័យ​ខាងលើ​ពុំ​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ហើយ​ក្រោយ​ពេល​កើត​មានរឿង​បែប​នេះ​ឡើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ ។ ក្រោយ​ពេល​ពន្លត់​រលត់​កម្មករ​បាន​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ