ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក សេ​វិ​ន ហ្វី​លី​ព ធំ​ពេញ​វ័យ​​កំពុង​ដើរ​តាម​គន្លង​ឪពុក​ម្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ទស្សនាការ​សម្តែង​របស់​កូនស្រី លោក​សេ​វិ​ន ហ្វី​លី​ព ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​រហូត​ធ្វើ​ឱ្ អ្នក​មើល​យល់​ថា កូនស្រី​របស់​លោក​មិន​អន់​នោះ​ទេ កំពុង​ដុះដាល​ក្នុង​សិល្បៈ​ជំនាន់​ក្រោយ​។…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ទស្សនាការ​សម្តែង​របស់​កូនស្រី លោក​សេ​វិ​ន ហ្វី​លី​ព ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​រហូត​ធ្វើ​ឱ្ អ្នក​មើល​យល់​ថា កូនស្រី​របស់​លោក​មិន​អន់​នោះ​ទេ កំពុង​ដុះដាល​ក្នុង​សិល្បៈ​ជំនាន់​ក្រោយ​។

អ្វី​ដែល​សំខាន់​នោះ មួយ​ក្រុម​គ្រួសារ​របស់​លោក សុទ្ធតែ​ជា​អ្នកសិល្បៈ​មាន​ស្នាដៃ​ដូច​ៗ​គ្នា​។ កូនស្រី​របស់​លោក សេ​វិ​ន ហ្វី​លី​ព មាន​វ័យ​១៧​ឆ្នាំ ឈ្មោះ​យោធិន វិ​រី​យ៉ា ដែល​មានមុខ​ស្រ​ដៀង​ឪពុក​។ កូនស្រី​របស់​លោក​មាន​និស្ស័យ​សិល្បៈ​តាំងពី​កុមារ កាត់​តាម​ម្តាយ​ផង និង​ឪពុក​ផង​។ ក្នុង​សមាជិកគ្រួសារ​របស់​លោក​ហ្វី​លី​ព គឺជា​អ្នកសិល្បៈ ដោយ​ក្នុង​នោះ​ប្រពន្ធ​របស់​លោក គឺ​អ្នក​នាង សែ​ម ឆវី ជា​ពិធី​ការិនី​ថ្នាក់​ជាតិ និង​ជា​តួ​សម្តែង នៅ​មានកូន​ប្រុស​ច្បង​ម្នាក់​ទៀត ដែល​ធ្លាប់​ថត​ស្បត​បាន​ប៉ុន្មាន​ស្បត​រួច​មក​ហើយ​។

លោក​ហ្វី​លី​ព​និយាយ​ថា កូនស្រី​របស់​លោក​ចេះ​សម្តែង​តាំងពី​តូច ប្រហែល​មាន​ឈាមជ័រ​កាត់​តាម​លោក និង​ម្តាយ​ហើយ​។ លោក​ចេះ​ទប់​ទាន់​កុំ​អី លង់​សិល្បៈ​យូរហើយ ដោយ​ក្នុង​នាម​ជា​អាណាព្យាបាល​ចង់ឱ្យ​កូន​រៀនសូត្រ​យកចំណេះ​ពិត​មួយ​សិន ចំណែក​សិល្បៈ​ជា​ជំហាន​ទី​២​។

បើ​តាម​កញ្ញា យោធិន វិ​រី​យ៉ា កូនស្រី​លោក សេ​វិ​ន ហ្វី​លី​ព បានឱ្យ​ដឹង​ថា សប្បាយចិត្ត​ដែល​បាន​បម្រើ​ការងារ​ក្នុង​សិល្បៈកា​ត់ទៅ​តាម​ម៉ាក់ និង​លោកប៉ា​។ នាង​មាន​ស្នាដៃ​មួយ​រឿង​ហើយ​ក្នុង​ខ្សែភាពយន្ត ។ ជា​ពិសេស​នាង​ចង់​ចូលរួម​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ហើយ​ផលិតកម្ម​ទាំងអស់​អាច​ហៅ​ក្រុម​គ្រួសារ នាង​ទៅ​សម្តែង​ក៏​បាន ព្រោះ​ទទួលយក​ទាំងអស់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ