ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ចង់​! ភាព​ល្បីល្បាញ​អាច​ប៉ះពាល់​ដល់​ការ​រក​លុយ​របស់​អ្នក

4 ឆ្នាំ មុន

ប្រព័ន្ធ​សង្គម​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចែករំលែក​ពី​ខ្លួនឯង និង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ងាយ និង​លឿន​ជាង​មុន ។ ជាក់ស្តែង​អាជីវករ​មួយ​ចំនួន​បាន​យក​ភាព​ល្បីល្បាញ​របស់​ខ្លួន ដើម្បី​រក​លុយ​បន្ថែម​ដូច​ជា ចាប់ផ្តើម​អាជីវកម្ម​ថ្មី ឬ​ចាប់ផ្តើម​លក់​ផលិតផល​ផ្សេង​ៗ​លើ​ប្រព័ន្ធ​សង្គម​ជាដើម ។ ប៉ុន្តែ​តើ​អ្នក​ត្រូវការ​ភាព​ល្បីល្បាញ​ដាច់ខាត​ទេ…

ប្រព័ន្ធ​សង្គម​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចែករំលែក​ពី​ខ្លួនឯង និង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ងាយ និង​លឿន​ជាង​មុន ។ ជាក់ស្តែង​អាជីវករ​មួយ​ចំនួន​បាន​យក​ភាព​ល្បីល្បាញ​របស់​ខ្លួន ដើម្បី​រក​លុយ​បន្ថែម​ដូច​ជា ចាប់ផ្តើម​អាជីវកម្ម​ថ្មី ឬ​ចាប់ផ្តើម​លក់​ផលិតផល​ផ្សេង​ៗ​លើ​ប្រព័ន្ធ​សង្គម​ជាដើម ។

ប៉ុន្តែ​តើ​អ្នក​ត្រូវការ​ភាព​ល្បីល្បាញ​ដាច់ខាត​ទេ ប្រសិនបើ​អ្នក​ចង់រក​លុយ ? សម្រាប់​អ្នក​ដែល​មិនសូវ​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម អ្នក​ក៏​នៅ​តែ​អាច​រក​លុយ​បាន​មាន​ស្តុកស្តម្ភ​ដែរ ព្រោះ​មាន​ពេល​ខ្លះ​ការ​ដែល​មិនមែន​ជា​អ្នក​ល្បីល្បាញ​មាន​អ្នក​ស្គាល់​ច្រើន​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នក​មានបាន ។

១. អ្នក​អាច​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ៖
ពេល​ដែល​អ្នក​ញៀន​នឹង​ការ​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​អ្នក​ដទៃ ឬ​ពី​ភាព​ល្បីល្បាញ អ្នក​មិន​អាច​ផ្តោត​ស្មារតី​លើ​ការងារ ឬ​កិច្ចការ​ដែល​សំខាន់​សម្រាប់​ជីវិត​របស់​អ្នក​ទេ ។ បើ​អ្នក​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដើម្បី​បារម្ភ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ចែករំលែក​ដើម្បី​ទទួល​បានការ Like និង Comment ពី​អ្នក​ដទៃ​នោះ​អ្នកមាន​តែ​ខ្ជះខ្ជាយ​លុយ​ដើម្បី​បង្ហាញ​ពី​ជីវិត​ស៊ី​វី​ល័យ​ខ្លួន​ប៉ុណ្ណោះ ។ ផ្ទុយ​មក​វិញ សួរ​ខ្លួនឯង​សា​ជា​ថ្មី​ថា​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ឲ្យ​ខ្លួន​ជោគជ័យ​ពិតប្រាកដ និង​ក្លាយជា​អ្នក​មានបាន?

២. អ្នក​អាច​រស់នៅ​ដោយ​សុខ​សន្តិភាព ៖
ពេល​ដែល​អ្នក​ក្លាយជា​អ្នក​ល្បីឈ្មោះ មនុស្ស​ជា​ច្រើន​អាច​នឹង​មក​រក​អ្នក​ព្រោះ​គេ​ចង់បាន​អ្វីមួយ​ពី​អ្នក មិន​ថា​ពេលវេលា ឬ​លុយ​អ្នក​ឡើយ ។ ពេល​ខ្លះ​ពេលវេលា​មាន​តម្លៃ​ជាង​លុយ​ទៅ​ទៀត ហើយ​ពេល​ដែល​អ្នក​ល្បី អ្នក​នឹង​ត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ជា​ច្រើន​ដូច​ជា​ចូលរួម​ពិធី​ដែល​អ្នក​មិន​ចាប់អារម្មណ៍​ជាដើម ។

៣. អ្នក​ដទៃ​មិន​រំពឹង​អ្វី​ពី​អ្នក​ទេ​៖
ពេល​ដែល​អ្នកជា​មនុស្ស​សាមញ្ញ​ទូទៅ មិន​មាន​នរណា​ដែល​ចាំ​រំពឹង​អ្វី​ពី​អ្នក​ឡើយ ។ អ្នក​មិន​ចាំបាច់​បង្ខំ​ខ្លួន​ឲ្យ​ទិញ​រថយន្ត​ដើម្បី​បង្ហាញ​ពី​ភាព​ស្តុកស្តម្ភ​របស់​ខ្លួន ឬ​រស់នៅ​ផ្ទះ​វីឡា ឬ​រក្សា​សម្រស់​ឲ្យ​ស្អាតបាត​គ្រប់ពេល​ឡើយ ។ ហើយ​ចំណុច​នេះ​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​ជា​ច្រើន​ដែល​មនុស្ស​ភាគច្រើន​ខ្ជះខ្ជាយ​ដើម្បី​អ្នក​ដទៃ​ដែល​មិន​សំខាន់ ។

៤. កូន​អ្នក​អាច​ធំ​ដឹងក្តី​បាន​ល្អ​៖
កូន​ៗ​របស់​តារា​ៗ​ភាគច្រើន​មិន​មានជីវិត​ឯកជន​ទេ ហើយ​ពេល​ខ្លះ​ពួក​គេ​ជួបនឹង​សម្ពាធ​ក្នុង​ការ​ព្យាយាម​ឲ្យ​ជោគជ័យ​ដូច​ឪពុក​ម្តាយ​ជាដើម ។ កូន​ៗ​របស់​អ្នក​នឹង​អាច​ធំធាត់​លូតលាស់​ដោយ​ល្អ​និង​ជ្រើសរើស​ផ្លូវ​ដើរ​ក្នុង​ជីវិត​ដោយ​ខ្លួនឯង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ