ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ភ្លាម​ៗ​ មាន​ឡាន​​ពន្លត់​​ជា​ច្រើន​គ្រឿង​ទៅ​​អន្តរាគមន៍​ ក៏​នៅមិន​អាច​ជួយ​បាន​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្សែង​ខ្មៅ​បាន​ហុយ​ខ្មួល​ឡើង​ទៅ​លើ​អាកាស កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ដែល​នោះ​គឺជា​អគ្គិភ័យ​មួយ​កើតឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្ថិត​ក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្សែង​ខ្មៅ​បាន​ហុយ​ខ្មួល​ឡើង​ទៅ​លើ​អាកាស កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ដែល​នោះ​គឺជា​អគ្គិភ័យ​មួយ​កើតឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្ថិត​ក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។ ប្រ​ភ​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា សំយាប​ដែល​តសម្រាប់​ដាក់​ម៉ាស៊ីន​ស​ម្ងួ​ត​ក្តារបន្ទះ​(​កុង​ប្លា​កេ​)​នៅ​ក្នុង​រោងចក្រ Woodin wood (Cambodia) Co.,ltd ផលិត​ក្តារបន្ទះ បាន​​ត្រូវ​អគ្គិភ័យបំផ្លាញ​អស់ទាំង​ស្រុង ទោះបីជា​ភ្លាម​ៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​យ៉ាងណា​ក៏​មិន​អាច​ជួយ​បាន ព្រោះ​កន្លែង​ដែល​ឆេះ​សុទ្ធ​សឹង​ជា​បន្ទះក្តារ​ដែល​ងាយ​នឹង​ឆេះ ។

ក្នុង​ពេល​មាន​ហេតុការណ៍​កើតឡើង កម្លាំងអាវុធហត្ថ​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​នគរបាល​ស្រុក និង​កម្លាំង​កងទ័ពជើងទឹក​មូលដ្ឋាន​រាម បាន​ជួយ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បញ្​ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង របស់​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃ​នប់​២​គ្រឿង របស់​មូលដ្ឋាន​សមុទ្រ​រាម​២​គ្រឿង របស់​កំពង់​ផែ​ស្វយ័ត​២​គ្រឿង និង​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​២​គ្រឿង ដោយ​​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥៥​រថយន្ត ក្នុង​ការ​បាញ់​ទឹក​ពន្លត់ភ្លើង ។ ចំណែក​កម្លាំង​សហការ​សរុប​មាន​ចំនួន​១៨១​នាក់ ។

ទោះជា​យ៉ាងណា គឺជា​ជោគជ័យ​មួយ​ដែរ​ដោយ​បាន​ជួយ​ពន្លត់ភ្លើង​មិន​ឱ្យ​មានការ​ឆេះ​រាលដាល​បន្ត​ធ្វើ​ឱ្យ​មាន​មហន្តរាយ​ធំ ។ ការ​ខូចខាត​ដោយសារ​ព្រះ​អគ្គី​នេះ​រួម​មានរោង​ដែក​ប្រក់​ស័ង្កសី​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៤០ម៉ែត្រ ម៉ា​សុ​ី​ន​បិទ​ក្តារ​១​គ្រឿង ឈើ​សន្លឹក ១០% ។ ពាក់ព័ន្ធ​នឹង​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​អគ្គិ
ភ័យ​នេះ បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា មក​ពី​ម៉ា ស៊ី​ន​ចំហុយ​ក្តៅ​ខ្លាំង​ក៏​បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ ។

ទោះជា​យ៉ាងណា ការ​ឆេះ​នេះ​មិន​ប៉ះពាល់​ដល់​ក្នុង​រោងចក្រ​ទេ គ្រាន់តែ​ឆេះ​សំយាប​ដែល​គេ​ធ្វើ​ត​ចេញពី​អគា​រោងចក្រ សម្រាប់​ដាក់​ម៉ាស៊ីន​ចំហុយ​ក្តារបន្ទះ និង​រោង​ដែក​ប្រក់​ស័ង្កសី​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ តែ​ដោយនៅ​ក្នុង​នោះ​ផ្ទុក​ទៅ​ដោយ​ការ​បន្ទះ​ទើប​នាំ​ឱ្យ​ព្រះ​អគ្គី​ឆេះ​ខ្លាំងរហូត​សមត្ថកិច្ច​ចម្រុះ​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​រថយន្ត ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​និង​បាន​រលត់​ទៅ​វិញ នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ