ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ចាប់​ពី​យប់ដល់រសៀលនេះ ​​បំបែក​​ទៅ​ដល់ទី​តាំង​ផលិតគ្រឿងញៀ.នតែម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស-​ស្រី​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និងថ្នាំ​ញៀន​ជិត​១០០​គីឡូក្រាម​ ត្រូវ​បាន​ដក​ហូត​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កែច្នៃ​ផលិតនិងរក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់ ពី​កម្លាំង​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហ​ការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និងខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស-​ស្រី​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និងថ្នាំ​ញៀន​ជិត​១០០​គីឡូក្រាម​ ត្រូវ​បាន​ដក​ហូត​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កែច្នៃ​ផលិតនិងរក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់ ពី​កម្លាំង​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហ​ការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និងខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​៣ ​រហូតដល់ថ្ងៃទី០៤ ធ្នូ នេះ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តម​សេនី ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន កាល​វេលា​ម៉ោង​១១និង​៥០​នាទី​យប់​ថ្ងៃ​ទី​ថ្ងៃ​ទី​៣ ​ធ្នូ ​កម្លាំង​ការិយាល័យ​ជំនាញ​(​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​ចុះ​ទៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ប្រុស​២​នាក់ និងស្រី​២​នាក់​ជា​ជនជាតិ​វៀតណាម ។

ជនសង្ស័យទាំង​​៤​នាក់​​ ១-ឈ្មោះ ទួន អា​ញ់ ភេទ​ប្រុស អាយុ២៤​ឆ្នាំ ២-ឈ្មោះហ័​ង វៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ ធី ងុ​ក ភេទ​ស្រី អាយុ​២១​ឆ្នាំ និង៤​-​ឈ្មោះ ធី ងី​ន ភេទ​ស្រី អាយុ ៣០​ឆ្នាំ ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

លោក​ន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួនជនសង្ស័យ​ទាំង​៤ នាក់ ទើប​ពួក​គេ​បាន​សារភាព​បង្ហាញ​ពី​ទីតាំង​កែ​ច្នៃផលិត នឹង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជាលទ្ធផល​ សមត្ត​កិច្ច​បង្ក្រាប​​ចាប់​យក​វត្ថុ​តាង ១-សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​១០​គីឡូក្រាម ។

ចំណែក​មេខ្លោង​ឈ្មោះ វ៉ូ ង៉ុ​ក​ទូ (VO NGOC TU) ជនជាតិ​វៀតណាម គេចខ្លួន​បាត់ ។ ក្រោយ​កិច្ច​បង្ក្រាប នា​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ គណៈកម្មការ​រួម​ក្រោម​ការ​ដឹកនាំ​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បិទ​(​ប្លុ​ម​បេ​)​ទីតាំង​ផលិត​គ្រឿងញៀន ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ស្ថិត​នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​កែ​ឆ្នៃ ផលិត នឹង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​នេះ ។ រីឯ​ជនសង្ស័យ​៤​នាក់ នឹង​វត្ថុ​តាង សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ