ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ក្លាយជា​អ្នកមាន​កុំ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ឲ្យ​សោះ !

4 ឆ្នាំ មុន

តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រហែលជា​មិន​មាន​ថ្ងៃ​ដែល​អាច​ធ្លាក់​ចុះ​វិញ​លឿន​ឡើយ ។ មាន​ន័យ​ថា អ្នក​ដែល​មាន​ក្តី​ប្រាថ្នា​ចង់​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ដោយ​ខ្លួនឯង​ប្រហែលជា​ត្រូវ​សន្សំ​លុយ​អស់​មួយ​ជីវិត​ទើប​មាន​លទ្ធភាព​ទិញ ។ ដោយហេតុ​ដូចនេះ​ទើប​មនុស្ស​កាន់តែ​ច្រើន​ងាក​ទៅ​ការ​ជួល​ផ្ទះ​សម្រាប់​ស្នាក់​នៅ​វិញ ប៉ុន្តែ​តើ​វា​ល្អ​ជាង​ការ​ទិញ​ផ្ទះ​ទេ ? អ្នកជំនាញ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​មក​ថា…

តម្លៃ​ផ្ទះ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រហែលជា​មិន​មាន​ថ្ងៃ​ដែល​អាច​ធ្លាក់​ចុះ​វិញ​លឿន​ឡើយ ។ មាន​ន័យ​ថា អ្នក​ដែល​មាន​ក្តី​ប្រាថ្នា​ចង់​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ដោយ​ខ្លួនឯង​ប្រហែលជា​ត្រូវ​សន្សំ​លុយ​អស់​មួយ​ជីវិត​ទើប​មាន​លទ្ធភាព​ទិញ ។ ដោយហេតុ​ដូចនេះ​ទើប​មនុស្ស​កាន់តែ​ច្រើន​ងាក​ទៅ​ការ​ជួល​ផ្ទះ​សម្រាប់​ស្នាក់​នៅ​វិញ ប៉ុន្តែ​តើ​វា​ល្អ​ជាង​ការ​ទិញ​ផ្ទះ​ទេ ?
អ្នកជំនាញ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​មក​ថា អ្នក​មិន​គួរ​ជួល​ផ្ទះ​ស្នាក់​នៅ​ជា​រៀង​រហូត​ឡើយ ព្រោះតែ​មូលហេតុ​ដូច​ខាងក្រោម​នេះ​៖

១. វា​ជា​ផ្ទះ​អ្នក​ដទៃ​៖
មាន​ន័យ​ថា អ្នក​មិន​មាន​សិទ្ធិ​សម្រាប់​ធ្វើ​អ្វី​បាន​ទៅ​លើ​ផ្ទះ​ដែល​អ្នក​ស្នាក់​នៅឡើយ លុះត្រាតែ​អ្នក​មានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ជា​មុន​សិន ។ លើស​ពី​នេះ​ទៅ​ទៀត រាល់ពេល​មាន​បញ្ហា​ត្រូវការ​អ្នក​ជួសជុល​ក្នុងផ្ទះ​ជួល ម្ចាស់ផ្ទះ​ស្ទើរតែ​បាត់​មុខ​ទាំងស្រុង ឬ​មិន​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​សម្រាប់​អ្នក​ឡើយ ។

២. អ្នក​នឹង​ត្រូវ​ចាយប្រាក់​ចំណូល​ភាគច្រើន​លើ​វា ៖
សម្រាប់​អ្នក​ដែល​មាន​ចំណូល​មធ្យម ការ​ជួល​ផ្ទះ​អាច​នឹង​ស្មើ​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​ពួក​គេ​ទៅ​ហើយ ។ ប្រសិនបើ​អ្នក​យក​លុយ​នោះ​ទៅ​បង់​រំលស់​ផ្ទះ​វិញ អ្នក​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ក្លាយជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​មុខ ។

៣. ម្ចាស់ផ្ទះ​មាន​អំណាច​ជាង​អ្នក​៖
ម្ចាស់ផ្ទះ និង​ទីផ្សារ​ជា​អ្នក​សម្រេច​ថា​អ្នក​ត្រូវ​បង់ថ្លៃ​ជួល​ប៉ុន្មាន​ពេល​ដែល​កិច្ចសន្យា​របស់​អ្នក​ផុតពេល​មាន​សុពលភាព ។ លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់ផ្ទះ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ថា​ឈប់​ជួល​ផ្ទះ​នោះ​ឲ្យ​អ្នក​ដែរ​ដូច្នេះ​អ្នក​នឹង​ត្រូវ​បង្ខំចិត្ត​ផ្លាស់​ប្តូរ​កន្លែង​ស្នាក់​នៅ​ជា​បន្ទាន់ ។

៤. ការ​ជួល​ផ្ទះ​គេ​នៅ​មិន​អាច​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​ទេ​៖
ថ្លៃ​ជួល​ផ្ទះ​របស់​អ្នក​អាច​នឹង​ទាប​ជាង​ថ្លៃបង់​រំលស់​ទិញ​ផ្ទះ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត អ្នក​អាច​មាន​លទ្ធភាព​ក្នុង​ការ​លក់​ផ្ទះ​ដែល​បាន​បង់​រំលស់​នោះ​និង​រក​ប្រាក់​ចំណេញ​បាន​មក​វិញ​ថែម​ទៀត ។ ការ​ជួល​ផ្ទះ​មិន​អាច​ឲ្យ​អ្នករក​ប្រាក់​ចំណេញ​វិញ​បាន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ