ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន ៖ ខេត្ត​ព្រះ​សីហ​នុ​នឹង​បំពាក់​កាមេរ៉ា​តាម​ស្តុ​ប​គ្រប់​ផ្លូវ ដើម្បី​ចាប់​ស្ថានភាព​អ្នក​មិន​គោរព​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ខេត្ត​ព្រះ​សីហ​នុ​នឹង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០ ក្នុង​គោលដៅ​៥០០​កន្លែង ដើម្បី​ចាប់​យក​ស្ថានភាព​អ្នក មិន​គោរព​ច្បាប់​ចរាចរណ៍​មក​ពិន័យ ។ នាយក​នាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ខេត្ត​ព្រះ​សីហ​នុ​នឹង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០ ក្នុង​គោលដៅ​៥០០​កន្លែង ដើម្បី​ចាប់​យក​ស្ថានភាព​អ្នក មិន​គោរព​ច្បាប់​ចរាចរណ៍​មក​ពិន័យ ។

នាយក​នាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថា នៅ​កំពង់សោម​កំពុង​តែ​អនុវត្ត​ដាក់​ឧបករណ៍​កាមេរ៉ា​នៅ​តាម​ភ្លើងស្តុប ដើម្បី​ចាប់​យក​រូបភាព​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​មក​ពិន័យ​តាម​ច្បាប់ ។

លោក​បញ្ជាក់​ថា ៖«​កំពង់សោម​យើង​បាន​រៀបចំ​ហើយ ក្នុង​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប ។ ខ្ញុំបាទ​ផ្ទាល់​បាន​ចុះ​ទៅ​ពិនិត្យ​រៀបចំ​ហើយ គឺ​មាន​កាមេរ៉ា​រហូត​ដល់​៦០០​កាមេរ៉ា ក្នុង​៣៤ ខ្សែ​ដែល​ធ្វើ​ថ្មី និង​ផ្លូវ​មូ​យ​ចំនួន​ទៀត ។ អី​ញ្ចឹ​ង​យើង​ដាក់​៦០០​កាមេរ៉ា​នេះ លើក​គោលដៅ​៥០០​កន្លែង​» ។ លោក​បន្ថែម​ថា កាមេរ៉ា​ដែល​ដាក់​នៅ​តាម​ភ្លើងស្តុប​មាន​ទាំង​កាមេរ៉ា​ស៊ូ​ម​បាន និង​កាមេរ៉ា​ត្រួតពិនិត្យ​សកម្មភាព​ទូរ​ទៅ​អំពី​ការ​កកស្ទះ​ចរាចរណ៍​ជាដើម ។ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នឹង​ដាក់​ដំណើរការ​សាកល្បង​បាន ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ នាយក​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៩​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​១.២៨២.៧៣០​គ្រឿង ក្នុង​នោះ​ម៉ូតូ​៧០% ។ បាន​ពិន័យ​យាន្ត​ល្មើស​ចំនួន​៣៣៣.៤០៤​គ្រឿង ស្មើ​២៦% និង​បាន​ពិន័យ​ប្រាក់​ចំនួន ៦.១៣៥.៣០០.០០០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ