ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​កំពុង​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​ជាតិ

4 ឆ្នាំ មុន
  • កំពត

ខេត្ត​​កំពត​ ៖ ​តាម​ប្រភពព័ត៌​មានថា ឧកញ៉ា​ម្នាក់ដែល​អ្នក​ផ្តល់​ព័ត៌មាន​មិន​ហ៊ាន​ប្រាប់​ឈ្មោះ ​កំពុង​បើក​យុទ្ធនាការ​ឈូស​ឆាយដី​ព្រៃ​តាម​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ។ ទីកន្លែង​ឈូស​ឆាយដី​ព្រៃ​មាន​២​ចំណុច ដែលតាម​ក្រុមហ៊ុន​លោក​ឧកញ៉ា​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​វីឡា​និង​ប្រាសាទ​នៅ​កណ្ដាល​ព្រៃ​នេះ ​ដែល​ស្ថិតជា​ព្រំប្រទល់​រវាងឃុំ​ទឺ​ក​ថ្លា​…

ខេត្ត​​កំពត​ ៖ ​តាម​ប្រភពព័ត៌​មានថា ឧកញ៉ា​ម្នាក់ដែល​អ្នក​ផ្តល់​ព័ត៌មាន​មិន​ហ៊ាន​ប្រាប់​ឈ្មោះ ​កំពុង​បើក​យុទ្ធនាការ​ឈូស​ឆាយដី​ព្រៃ​តាម​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ។ ទីកន្លែង​ឈូស​ឆាយដី​ព្រៃ​មាន​២​ចំណុច ដែលតាម​ក្រុមហ៊ុន​លោក​ឧកញ៉ា​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​វីឡា​និង​ប្រាសាទ​នៅ​កណ្ដាល​ព្រៃ​នេះ ​ដែល​ស្ថិតជា​ព្រំប្រទល់​រវាងឃុំ​ទឺ​ក​ថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ និង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។

បើ​តាម​​គ្រូបង្រៀន​មួយរូប​នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត​ ​និយាយ​ថា​ ភ្នំ​ដែល​ក្រុមហ៊ុន​លោក​ឧកញ៉ា​នោះ​កំពុង​ឈូស​ឆាយ​គេ​ហៅ​ថា​ភ្នំ​ស្លឹក ​ជាប់​ព្រំប្រទល់រវាងខេត្តកំពតនិង​ខេត្ត​ព្រះ​សីហ​នុ ។ រូបគាត់​ក៏​ទើបតែ​ភ្ញាក់ផ្អើល​ដែរ ពេល​ឃើញ​គេ​សាងសង់​ផ្ទះ​បណ្ដើរ​ៗ ដែលកាលពី​មុន​មើល​ពី​ថ្នល់ជាតិ​ទៅ​ឃើញ​តែព្រៃ​ ​ស្រាប់តែ​ពេល​នេះ​គេ​ឈូស​ឆាយ​ព្រៃ​ពី​ខាងក្នុង​ដោយ​ទុក​ព្រៃ​នៅ​ខាងក្រៅ​ ហើយ​បើ​គេ​ឈូស​ព្រៃ​ខាងក្រៅ​អស់​​ទើប​ដឹង​ថា ​គេ​ឈូស​ឆាយ​អស់​ព្រៃឈើ​​ទៅ​ហើយ ។

អ្នក​ភូមិ​ត្រពាំងរ​ពៅម្នាក់​និយាយ​​ថា នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាង​នេះ គេ​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ឆ្លង​ជ្រោះ​កាត់​ភ្នំ​រួច​ហើយ គឺ​ចូល​ទៅ​ដល់​កន្លែង​ដែល​គេ​កំពុង​សាងសង់​ប្រាសាទ​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ព្រៃ​ភ្នំ​នោះ ។ គ្រួសារ​មួយ​ដែល​មានមុខ​របរ​ដុត​ធ្យូង​​ចិញ្ចឹម​ក្រពះ​​និយាយ​ថា គាត់​​មក​រស់​លើ​ដី​ភ្នំ​នេះ​​រយៈពេល​៣​ឆ្នាំ​ហើយ បាន​ដាំ​ខ្នុរ​ធំ​ៗ​អស់ហើយ តែ​បច្ចុប្បន្ន​​ខាង​ក្រុមហ៊ុន​សាងសង់​ប្រាសាទ​នេះ​បាន​បណ្ដេញ​គាត់​ឱ្យ​ចាកចេញ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ។

លោក ភឿន ណាំ មេ​ឃុំ​ទឹកថ្លា​ បាន​​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូថា ការ​ឈូស​ឆាយដី​ព្រៃ​ភ្នំ​និង​ធ្វើ​ប្រាសាទ​នៅ​ក្នុង​ព្រៃ​នោះ​ លោក​មិន​បានដឹង​ថា​ក្រុមហ៊ុន​នោះ​ គេ​ធ្វើ​អ្វីខ្លះ​ទេ ។ ការ​ឈូស​ឆាយដី​ព្រៃ​ក្នុង​ឧ​ទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​នេះ បើ​តាម​ដឹង​ប្រហែលជា​គេ​មានច្បាប់​ពី​ថ្នាក់លើ​ ។ ​ទោះជា​មានការ​រុករាន​ទន្ទ្រានព្រៃ​ភ្នំ​បែប​នេះ​ក៏​ដោយ ក៏​គេ​មិន​ទាន់​ឃើញ​មានធ្វើ​អ្វី​ជា​ដុំ​កំភួន​នៅឡើយ​ដែរ​ ព្រោះ​នៅ​កន្លែង​ធ្វើ​ប្រាសាទកំពុង​ចាក់​ពង្រីក​ដី​ និង​ធ្វើ​គ្រឹះ​ប្រាសាទ​ និង​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​នោះ ។

ការ​ស្វែង​រក​​​​ព័ត៌​មាន​​ទាក់ទិន​​​នឹង​ការ​​ឈូស​ឆាយ​​ដីព្រៃ​ភ្នំ​នេះ​ មិន​​​បាន​ទទួល​​​ជោគ​ជ័យ​​ទេ ហើយ​​ការរំពឹង​​ឃើញ​​ប៉ាណូ​​ក្រុម​ហ៊ុន​​ដែលគេ​ដំឡើង​​​ក្បែរ​ផ្លូវ​​​ ក៏​មិន​​ឃើញ​​មាន​ដាក់​រូប​ភាព​​អ្វី​ដែរ គឺ​​លើក​បញ្ឈរ​​ទទេ​​មិន​ទាន់​​មាន​បង្ហាញ​​ជា​រូប​ភាព​ឬ​​ឈ្មោះ​ក្រុម​ហ៊ុន​ឡើយ​ ។ មហា​ជន​​​ពិត​ជា​​​មាន​ការ​​​ងឿង​​ឆ្ងល់​​​ពេក​ណាស់​ ហើយ​​​សួរ​ថា​​ ទីតាំង​​នោះ​​មិន​ដឹង​​​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​​ឧទ្យាន​​​ជាតិ​ដែរ​ឬ​បែប​ណា​នោះទេ ហើយ​ការ​​​ឈូស​ឆាយ​​​ដីព្រៃ​​​ធម្ម​ជាតិ​​​បែប​នេះ​​​ជាការ​​វិនិយោគ​​​ផ្នែក​អចលនទ្រព្យ​ឬ ?​

អត្ថបទសរសេរ ដោយ