ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កម្មការិនី​មេម៉ាយ​កូន​២​ជិះ​ទៅ​ធ្វើ​ការ​​សុខ​ៗ ៥​នាក់​ឆ្មក់​ពីក្រោយ​ផ្អើល​ទាំង​​ព្រឹក​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ជា​កម្មការិនី​មេម៉ាយ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង លុះ​ពេល​ចេញ​ផុត​បាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ស្រាប់តែ​ជួប​ចោរ​១​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ដេញ​តាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ទាំង​ព្រឹក​ព្រលឹម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ជា​កម្មការិនី​មេម៉ាយ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង លុះ​ពេល​ចេញ​ផុត​បាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ស្រាប់តែ​ជួប​ចោរ​១​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ដេញ​តាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ទាំង​ព្រឹក​ព្រលឹម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ តាម​ផ្លូវលំ​ត្រង់​ចំណុច​ចន្លោះ​វត្ត​ស្រះស្រង់ និង​វត្ត​តា​ភេ​ម ស្ថិត​ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​ឈ្មោះ ធឹ​ម ស្រី​និ​ច អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ហើយ​នាង​ជា​ស្រី​មេម៉ាយ​កូន​២​នាក់ ដោយសារ​ប្ដី​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​១​ឆ្នាំ​មុន ។ នាង​មាន​ទីលំនៅ​ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GZ-3242 ដែល​នាង​បាន​ខ្ចី​លុយ​ធនាគារ​ទិញ​សម្រាប់​ជិះ​ទៅ​ធ្វើការ ហើយ​ពុំ​ទាន់​សង​រួច​នៅឡើយ​ទេ​។

បើ​តាម​នារី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នាង​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង​ចេញ​ពីផ្ទះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​សាលាក្ដី​ខ្មែរក្រហម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល​។ ដោយសារ​តែ​ខ្លាច​ទៅ​មិន​ទាន់​ម៉ោង ទើប​នាង​ចេញ​ទៅ​ពី​ព្រលឹម ព្រោះ​រោងចក្រ​របស់​នាង​ត្រូវ​ចូល​ធ្វើការ​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​។ លុះ​ពេល​ទៅ​ដល់​ខាងត្បូង​វត្ត​ស្រះស្រង់ ក៏​ប្រទះ​ឃើញ​ចោរ​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ១​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ដេញ​តាម​ពីក្រោយ​នាង ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​នាង​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ចោរ​នោះ​ទេ គឺ​ស្មានថា​ជា​អ្នក​ដំណើរ​ធម្មតា​ដែរ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក្រុម​ចោរ​ស្រាប់​ជិះ​កៀរ​នាង​ឲ្យ​ដួល រួច​ច្រាន​នាង​ចេញ​ពីលើ​ម៉ូតូ បន្ទាប់​មក​លើកយក​ម៉ូតូ​នាង​ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។ ម្យ៉ាងទៀត នាង​មិន​បានដឹង​ថា ក្រុម​ចោរ​មាន​កាំភ្លើង ឬ​អត់​នោះ​ទេ ព្រោះ​ពេល​ប្លន់​នោះ​មិន​បានឃើញ​ពួក​ចោរ​ទាំងនោះ​ដក​កាំភ្លើង​ឡើយ ហើយ​ម្នាក់​ៗ​សុទ្ធតែ​ពាក់អាវ​រងារ​ពី​ខាងក្រៅ​ថែម​ទៀត​ផង​។

បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា គួរ​ឲ្យ​អាណិត​ស្ត្រី​រង​គ្រោះ​ខ្លាំង​ណាស់ នាង​ជា​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ប្ដី​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ត្រូវ​រថយន្ត​លាយ​បេតុង​បុក និង​កិន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កាលពី​១​ឆ្នាំ​មុន ។ បន្ទាប់​មក​នាង​តស៊ូ​ធ្វើការ​រោងចក្រ​រក​លុយ​ចិញ្ចឹម​កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ គឺ​នាង​ខ្ចី​លុយ​ធនាគារ​ទិញ​ជិះ​ធ្វើការ ហើយ​មិន​ទាន់​សង​ធនាគារ​រួច​នៅឡើយ​ទេ​។ ពេល​នេះ​នាង​ត្រូវ​ប្រឈម​ទៅ​នឹង​បំណុល​ធនាគារ​ផង និង​គ្មាន​ម៉ូតូ​សម្រាប់​ជិះ​ធ្វើការ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ឡើយ ពិតជា​គួរ​ឲ្យ​អាណិត​នាង​ខ្លាំង​ណាស់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ និង​សង្កាត់ គួរតែ​ដាក់​កម្លាំង​បង្កប់ ឬ​រឹត​បន្តឹង​ការ​ល្បាត​ពួនស្ទាក់​នៅ​តាម​ផ្លូវ​នេះ​ផង ព្រោះ​វា​មាន​សភាព​ស្ងាត់​គួរ​ឲ្យ​ខ្លាច​ណាស់ ហើយ​កន្លង​មក​មាន​សកម្មភាព​ប្លន់​នៅ​តំបន់​ខាងលើ​បាន​កើត​ឡើងជា​បន្តបន្ទាប់​មក​ហើយ​ដែរ​។ ព្រោះ​នេះ ស្ងាត់​ណាស់ មិនតែប៉ុណ្ណោះ​ជា​រៀងរាល់ថ្ងៃ ដោយ​ខ្លាច​ទៅ​មិន​ទាន់​ម៉ោង ដោយ​រោងចក្រ​ដែល​នាង​ធ្វើការ​នោះ​ចូល​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​នោះ ទើប​ស្ត្រី​រង​គ្រោះ​តែងតែ​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ទៅ​ធ្វើការ​ម្នាក់​ឯ​ពី​ព្រលឹម​មុន​អ្នក​ភូមិ​ជា​និច្ច ប៉ុន្តែ​ជា​អកុសល​ពេល​នាង​ជិះ​បាន​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ផ្ទះ ក៏​ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​កៀរ​ប្លន់​បែប​នេះ​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ