ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Ronaldo លួច​ទៅ​ទទួល​ពាន​ខ្សែប្រយុទ្ធ​ឆ្នើម​តែ​កើតរឿង​ចម្រូងចម្រាស​១

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កីឡាករ Cristiano Ronaldo មិន​ទៅ​ចូលរួម Ballon d’Or…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កីឡាករ Cristiano Ronaldo មិន​ទៅ​ចូលរួម Ballon d’Or 2019 ព្រោះតែ​រវល់​ទៅ​ចូលរួម​យក​ពាន Serie A នៅ​ល្ងាច​នោះ តារា​ឆ្នើម​របស់ Juventus បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ដោយ​មានការ​រាយការណ៍​ថា រូបគេ​សុខចិត្ត​អង្គុយ​ចាំ​ក្នុង​រថយន្ត​រហូត​ដល់​ពេល​ហៅ​ដល់​ឈ្មោះ​ឡើង​ទៅ​យក​រង្វាន់ ។

Ronaldo គឺជា​អ្នក​អវត្តមាន​គួរ​ឱ្យ​កត់សម្គាល់​នៅ Ballon d’Or gala នៅ​ទី​ក្រុងប៉ារីស ដោយ​កីឡាករ Juve រូប​នេះ ទៅ​ចូលរួម​កម្មវិធី​ពានរង្វាន់ Serie A នៅ​ពេល​ល្ងាច ដើម្បី​យក​ពាន​សម្រាប់​រដូវ​កាល ២០១៨/១៩ ។

ទោះ​យ៉ាងណា​អតីត​តារា​ឆ្នើម​របស់​ក្លិប Real Madrid រូប​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ព្រឹត្តិការណ៍ ដែល​យោង​ទៅ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កីឡា​របស់​សារព័ត៌មាន IN លោក Tancredi Palmeri បាន​រាយការណ៍​ថា គាត់​បាន​រង់ចាំ​នៅ​ក្នុង​ឡាន​របស់​គាត់​រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ទទួល​ពានរង្វាន់​។

លោក Tancredi បាន​សរសេរ​តាម Twitter ថា​៖ «​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​! Cristiano Ronaldo បាន​រង់ចាំ​នៅ​ក្នុង​ឡាន​របស់​គាត់​មិន​ចូលរួម​ក្នុង​កម្មវិធី ហើយ​ចេញ​មក​នៅ​ពេល​គេ​ហៅ​ឈ្មោះ​មក​យក​ពាន MVP Serie A​។ នៅ​ពេល​ដើរ​ចេញពី​ឡាន​មក ក្រុម​អង្គរក្ស​បាន​បញ្ចាំង​ពិល​ដាក់​កាមេរ៉ា​ក្រុម​សារព័ត៌មាន ដើម្បី​កុំឱ្យ​ថត​ជាប់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ជាប់​នៅ​ចំណាត់ថ្នាក់​លេខ​បី សម្រាប់​ពាន Ballon d’Or ឆ្នាំ​២០១៩ ដែល​ឈរ​នៅ​ពីក្រោយ Virgil van Dijk និង Lionel Messi ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ