ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mini Cooper លើកយក​ទៅ​ផលិត​នៅ​ប្រទេស​ចិន

4 ឆ្នាំ មុន

បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ឆ្នាំ​មក ក្រុមហ៊ុន BMW បាន​ប្រកាស​ផែនការ​ផ្លាស់​ប្តូរ​ការ​ផលិត Mini នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន​ ។ ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​រួម​គ្នា ជាមួយ​ក្រុមហ៊ុន​រថយន្ត​ចិន Great…

បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ឆ្នាំ​មក ក្រុមហ៊ុន BMW បាន​ប្រកាស​ផែនការ​ផ្លាស់​ប្តូរ​ការ​ផលិត Mini នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន​ ។ ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​រួម​គ្នា ជាមួយ​ក្រុមហ៊ុន​រថយន្ត​ចិន Great Wall Motor កន្លែង​ផលិត​ថ្មី​នឹង​ត្រូវ​បាន​សាងសង់​នៅ​ទីក្រុង Zhangjiagang ប្រទេស​ចិន ដែល​រថយន្ត Mini អគ្គិសនី​នា​ពេល​អនាគត និង យីហោ​ជា​ច្រើន​សម្រាប់ Great Wall Motor​។

រោងចក្រ​នេះ​នឹង​មាន​សមត្ថភាព​ផលិត​រហូត​ដល់ ១៦០០០០ គ្រឿងក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវការ​បុគ្គលិក​ប្រមាណ ៣០០០ នាក់​។ ដៃគូ​ទាំង​ពីរ​កំពុង​វិនិយោគ​ប្រហែល ៧១៤ លាន​ដុល្លារ ខណៈ​ពេល​ដែល​ការ​សាងសង់​រោងចក្រ​នេះ​ត្រូវ​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ ២០២០ ដល់ ២០២២​។

នេះ​មិនមែន​មាន​ន័យ​ថា​ការ​ផលិត Mini នឹង​បញ្ចប់​នៅ​ចក្រភព​អង់គ្លេស​នោះ​ទេ ព្រោះ​ក្រុមហ៊ុន BMW បាន​បញ្ជាក់​ថា​រោងចក្រ​រថយន្ត Mini នៅ Oxford ដែល​ទើបនឹង​សាងសង់​បាន​រថយន្ត ១០ លាន​គ្រឿង​ចាប់តាំងពី​ការ​បើក​ដំណើរការ​ម៉ាក​នេះ នៅ​ឆ្នាំ​១៩៥៩ នឹង​នៅ​តែ​ជា​បេះដូង​និង​ផ្ទះ​នៃ​ការ​ផលិត Mini និង Mini Cooper SE អគ្គិសនី​ ។ ដោយ​មាន​តំរូវការ​ខ្ពស់​សម្រាប់​រថ​យន្ត​​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន ការ​បណ្តាក់ទុន​រួម​គ្នា​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​អោយ BMW សំរេច​បាន​នូវ​យុទ្ធសាស្ត្រ​អគ្គិសនី​របស់​ខ្លួន ដោយ​មាន​គោលដៅ​ដាក់​ចេញ​នូវ ម៉ូ​ដែល​រថយន្ត​អគ្គិសនី ១២​ប្រភេទ នៅ​ត្រឹម​ឆ្នាំ​២០២៣​។

លោក Klaus Frohlich សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន BMW AG ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍ មាន​ប្រសាសន៍​ថា​៖ «​ថ្ងៃនេះ​យើង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​សហការ​របស់​យើង រវាង​ក្រុមហ៊ុន BMW Group និង ក្រុមហ៊ុន Great Wall នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​។ យើង​កំពុង​ចូលរួម​កម្លាំង​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ផលិត រថយន្ត Mini អគ្គិសនី និង រថយន្ត Great Wall នា​ពេល​អនាគត​»។

ចាប់ផ្តើម​ពី​តម្លៃ ២៩៩០០​ដុល្លារ រថយន្ត Mini Cooper SE អគ្គិសនី មាន​បំពាក់​អា​គុយ​ប្រភេទ​លី​ចូ​ម កម្លាំង ៣២.៦ គីឡូវ៉ាត់ម៉ោង និង ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច​ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​អ័ក្ស​ខាង​មុខ​។ ការ​រៀបចំ​នេះ​ផលិត​កម្លាំង​បាន ១៨១​សេះ​និង កម្លាំង​ប​ង្វឹ​ល ១៩៩​ផោន​-​ហ្វី​ត ដែល​អាច​ជាន់​ពី ០​ទៅ​១០០​គ​.​ម ត្រឹមតែ ៧.៣​វិនាទី​ប៉ុណ្ណោះ​។ ល្បឿន​អតិបរមា​របស់​វា​ដល់​ទៅ ៩៣.២​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ គេ​អាច​បើកបរ​បាន​ចម្ងាយ ១១៤​ម៉ា​យ រាល់​ការ​សាក​អា​គុយ​បាន​ម្តង​ ៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ