អត់​មុខ Ronaldo ថ្ងៃ​ទទួល​ពាន Ballon d’Or ស្រាប់តែ Messi និយាយ​ដូច្នេះ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រចាំ​ក្រុម FC Barcelona កីឡាករ Lionel Messi បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or លើក​ទី​៦ របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ ហើយ​ឥឡូវនេះ​បាន​ធ្វើការ​បកស្រាយ​អំពី​ការ​ផ្តួល​គូប្រជែង​ដ៏​យូរអង្វែង​របស់​គាត់ Cristiano Ronaldo​។

Messi បាន​ឈ្នះ​ពាន​បាល់​មាស​ទី ៦ របស់​ខ្លួន បន្ទាប់​ពី​ឈ្នះ​ពានរង្វាន់​នេះ​៥​ដង​រួច​ទៅ​ហើយ នៅ​ក្នុង​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ ខណៈ​ដែល Ronaldo មិន​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ទេ​។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា គាត់​នឹង​រីករាយ​នៅ​មុន​ពេល​ផ្តោត​លើ​ការងារ​នា​ពេល​អនាគត ។

នៅ​ពេល​ទទួល​បាន​ពានរង្វាន់​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​នឹង​រីករាយ​ជាមួយ​គ្រួសារ​នៅ​ពេល​នេះ ពីព្រោះ​ពេលវេលា​ដូចនេះ​មិនសូវ​ជា​មាន​ច្រើន​ដង​ប៉ុន្មាន​ទេ​។ ចាប់ពី​ថ្ងៃស្អែក​ខ្ញុំ​នឹង​ត្រូវ​ផ្តោតអារម្មណ៍​ម្តងទៀត​លើ​គោលដៅ​ផ្សេង​ទៀត​។ ខ្ញុំ​កំពុង​ផ្តោតអារម្មណ៍​លើ​អនាគត​ហើយ​។ ខ្ញុំ​មាន​មោទនភាព​ណាស់ ព្រោះ​វា​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​កម្លាំង​ជា​ច្រើន​ដើម្បី​បន្តការងារ​របស់ខ្ញុំ​»​។

បន្ទាប់​មក Messi ក៏​បាន​និយាយ​អំពី Ronaldo ថា​៖«​នៅ​ពេល​ដែល Cristiano Ronaldo បាន​ឈ្នះ​វា គឺ​ដោយសារ​តែ​គាត់​បាន​ធ្វើ​បាន​យ៉ាង​ល្អ​រដូវ​កាល ដោយ​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Champions League​។ គាត់​សម​នឹង​ទទួល​បាន​វា​នៅ​ពេល​នោះ​។ តើ​ខ្ញុំ​មាន​អារម្មណ៍​អយុត្តិធម៌​ទេ? វា​អាស្រ័យ​លើ​អ្នក ដើម្បី​ប្រាប់​ខ្ញុំ​ថា​តើ​ពានរង្វាន់ Ballon d’Or ត្រូវ​បាន​ផ្តល់​ជូន​កីឡាករ​ល្អ​បំផុត ឬ អ្នក​ដែល​លេង​បាន​ល្អ​ក្នុង​រដូវ​កាល​»​។

លោក​បាន​បន្ត​ថា​៖«​វា​ក៏​អាស្រ័យ​លើ​ការ​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ដែរ​។ អ្នកខ្លះ​ចូល​ចិត្ត Cristiano អ្នក​ផ្សេង​ទៀត​ចូល​ចិត្ត​ខ្ញុំ ឬ Neymar ឬ (Kylian) Mbappe ។ អ្នក​ទាំងអស់​គ្នា​មាន​សិទ្ធិ​ជ្រើសរើស​អ្វី ដែល​អ្នក​ទាំងអស់​គ្នា​ចូល​ចិត្ត​ជាងគេ​»៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ