រាជធានីភ្នំពេញ ៖ រយៈពេល៣ថ្ងៃនៃដើមសប្តាហ៍នេះ អ្នករស់នៅប្រទេសជប៉ុនក៏ដូចជា អ្នកដែលនិយមចាយប្រាក់យ៉េនញឹកញាប់នោះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់ធៀបជាមួយប្រាក់រៀលខ្មែរ ដើម្បីដឹងថា តើមានការប្រែប្រួលបែបណាពីមួយថ្ងៃទៅមួយថ្ងៃ ។
នៅថ្ងៃទី០៤ ខែធ្នូនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថា ១យ៉េនជប៉ុនមានអត្រាទិញ ៣៧,០២០៩ រៀល អត្រាលក់ ៣៧,៨៩៦២ រៀល ។ ដោយឡែកកាលពីថ្ងៃម្សិលមិញ គឺ១យ៉េនជប៉ុនមានអត្រាទិញ៣៦,៨៣៥៤ រៀល អត្រាលក់ ៣៧,៧៤៧០ រៀល និងកាលពីថ្ងៃទី០២ ខែធ្នូនេះដែរ គឺ ១យ៉េនជប៉ុនមានអត្រាទិញ ៣៦,៦១៨៧រៀល អត្រាលក់ ៣៧,៥៥៥១ រៀល ។ យោងតាមអត្រាខាងលើនេះបង្ហាញថា រវាងប្រាក់យ៉េនជប៉ុនធៀបជាមួយប្រាក់រៀលខ្មែរ គឺមានការប្រែប្រួលឡើងចុះរាល់ថ្ងៃតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ