ជិះមិនគោរពច្បាប់ចរាចរណ៍ លុះ​ឃាត់​ឆែក បែកធ្លាយ​ក្រោមកែបម៉ូតូ​ខ្ទេច​


ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ម្សៅ​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់ ក្នុង​កែបម៉ូតូ​របស់​ជនសង្ស័យ ខណៈ​ពេល​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​កាលពី ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ។

យុវជន​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​ង​យ វ​លក្ខណ៍ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ម្រោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១C-២៤៧១ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ខាងលើ ស្រាប់តែ​មាន​យុវជន​ជា​ជនសង្ស័យ​ម្នាក់​ខា​លើ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​ពាក់មួក​សុវត្ថិភាព ព្រមទាំង​គ្មាន​កញ្ចក់​ទៀត ។​លុះ​ពេល​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​ក្នុង​កែបម៉ូតូ​បាន​ប្រទះ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​តូច និង​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ម្នាក់​ខាងលើ​ទៅ​ប្រគល់​ជូន​កម្លាំង​ផ្នែក​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ