ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​! បើក​ល្បែងស៊ីសង បៀ អា​ប៉ោង ឡើង​គគ្រឹកគគ្រេង​រាល់​ថ្ងៃនេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​នៅ​​ព្រឹក​ថ្ងៃ​ទី០​៤ ​ធ្នូ ​នេះ​ថា ​នៅ​ក្នុង​កង​អន្តរាគមន៍​សង្គ្រោះ​ជើង​ទឹក​ក្រុង​តា​ខ្មៅ កំពុងមាន​បើក​លេងល្បែង​ស៊ីសង បៀ អាប៉ោង​ ដោយ​មាន​មនុស្ស​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​នៅ​​ព្រឹក​ថ្ងៃ​ទី០​៤ ​ធ្នូ ​នេះ​ថា ​នៅ​ក្នុង​កង​អន្តរាគមន៍​សង្គ្រោះ​ជើង​ទឹក​ក្រុង​តា​ខ្មៅ កំពុងមាន​បើក​លេងល្បែង​ស៊ីសង បៀ អាប៉ោង​ ដោយ​មាន​មនុស្ស​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ ហើយ​ពិសេសនោះ គឺ​សុទ្ធតែ​កងកម្លាំងប្រដាប់អាវុធ​ទៀត​ផង ។

ប្រភពបន្តថា ល្បែង​ទាំងនេះ​ គឺភ្នាល់​មួយ​ដៃ​មួយ​ដៃរាប់​លាន​រៀល​ និង​ចាញ់ ឈ្នះ មួយ​ថ្ងៃ​ៗ​រាប់​ម៉ឺន​ដុល្លារ ដោយ​បើក​លេង​ចាប់ពី​ថ្ងៃរសៀល រហូត​ដល់​យប់​ជ្រៅថែម​ទៀត​ផង ។ ម្ចាស់​ល្បែង​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មានបង្ហើប​ថា មានឈ្មោះបាន កេង ដែល​មាន​ងារ​ជា​ស្តេច​ក្រាញ់​ខាង​បាញ់អាប៉ោងផង​ដែរ ។ បើ​ក្រឡេក​ទៅ​មើល​រថយន្ត​វិញ​ដែល​ចូល​លេង គឺសុទ្ធតែ​ស៊េរី​ទំនើប​ៗ ពាក់​ផ្លា​ក​លេខ​សុទ្ធតែ “​ខេមរភូមិន្ទ​” ចត​ដង្ហែ​នៅ​មុខ​និង​ក្បែរ​កង​អន្តរាគមន៍​ជា​ច្រើន​គ្រឿង ។

ជុំវិញ​បញ្ហា​នេះ ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​ប៉េ​អឹ​ម​និង​ប៉ូលិស​ក្រុង​តា​ខ្មៅ តែ​ពួក​គាត់​សុំ​មិន​បញ្ចេញ​ឈ្មោះនិងអះអាងប្រាប់​ថា ទីតាំង​កង​អន្តរាគមន៍​សង្គ្រោះ​ជើង​ទឹក​ក្រុង​តា​ខ្មៅនេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​… មិនហ៊ានទៅជិតទេ ។ ប៉ុន្តែ​សង្ស័យយកឈ្មោះ​មកលាបតែប៉ុណ្ណោះ ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ