រាជធានីភ្នំពេញ ៖ ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនជាពិសេសផ្លូវថ្នល់កាន់តែល្អការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងជាមួយមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។ តែវាក៏ជាកត្តាមួយប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយបើតាមរបាយការណ៍របស់រដ្ឋាភិបាល គឺមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ។
ជាមួយគ្នានេះដែរ បើគ្រាន់តែរបាយការណ៍ដាច់ដោយឡែកមួយរបស់មន្ទីរពេទ្យ រ៉ូយាល់ ភ្នំពេញបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺមានអាត្រាខ្ពស់ហើយក៏បណ្តាលឱ្យប៉ះពាល់ដល់ផ្នែកក្បាលធ្ងន់ធ្ងរផងដែរ ក្នុងនោះក៏មានមូលហេតុផ្សេងៗទៀតដូចជាទី ១- គ្រោះថ្នាក់ចរាចរណ៍មានប្រមាណ៤០% ទី២- បណ្តាលមកពីការដួលផ្សេងៗ៣៥% និងទី ៣ ដោយការវាយតប់គ្នាមាន ៧% ដែលនេះគ្រាន់តែរបាយការណ៍ដែលទទួលបានពីមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ តែមួយប៉ុណ្ណោះ ។
ទន្ទឹមនឹងការកើតមានឡើងនូវបញ្ហាខាងលើនេះមន្ទីរពេទ្យ រ៉ូយាល់ ភ្នំពេញ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដូចជា ៖ ការបើកបរត្រូវមានការប្រុងប្រយ័ត្ន ដោយមិនត្រូវនិយាយទូរស័ព្ទពេលបើកបរ, ហាមសេពគ្រឿងស្រវឹង ហាមបើកបរបនៅពេលងងុយគេង, ត្រូវបើកបរតាមល្បឿនកំណត់, ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ