រមណីយដ្ឋាន​កោះដាច់​ល្បី​ខាង​កាប់ឆៅ​តែ​គ្មាន​ការ​អភិវឌ្ឍ


រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រមណីយដ្ឋាន​កោះដាច់​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឈ្មួញ​ឈរ​ចាំ​លក់​សំបុត្រ​ដល់​ប្រជាពលរដ្ឋ​ដែល​នាំ​ក្រុម​គ្រួសារ​មក​សម្រាក និង​ងូតទឹក​ទន្លេ​ដ៏​ថ្លា​ឆ្វង់ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​រមណីយដ្ឋាន​នេះ​មិន​មានការ​អភិវឌ្ឍន៍​ឡើយ ទាំង​ផ្លូវ​ចូល និង​ទីតាំង​អង្គុយ​តាម​ខ្យូ​ស​ជាប់​មាត់ទឹក​ក្តី ។

រមណីយដ្ឋាន​កោះដាច់​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ជាង​១៥ គ​.​ម ពី​ទិស​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ។

លោក​យាង គ​ន្ធា អ្នក​រាជធានី​ភ្នំពេញ​ដែល​នាំ​ក្រុម​គ្រួសារ​មក​លេង​រមណីយដ្ឋាន​កោះដាច់ បាន​និយាយ​ថា ៖ យ៉ាង​ហោច​ណាស់ ក្នុង​មួយ​ខែ​គាត់​តែងតែ​នាំ​ក្រុម​គ្រួសារ​គាត់​មក​ងូតទឹក​ទន្លេ និង​ហូប​បាយ​នៅ​តូប​មាត់ទន្លេ​កោះដាច់ ។ ក៏​ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ក៏​ដូច​ជា រដូវ​បុណ្យ​ទាន​នៅ​ទី​នេះ​ការ​លក់ ម្ហូប​បាយ​តម្លៃ​នៅ​លើ​មាត់​ម្ចាស់​តូប​អ្នក​ថា តែ​ម្តង ។ កន្លង​មកនេះ​គាត់​បាន​មក​លេង​កម្សាន្ត​នៅ​កោះដាច់ ហើយក​ម្មង់​ទិញ​មាន់​ស្រែ​មួយ និង​ត្រី​ដុត​មួយ ។ ពេល​នោះ​ម្ចាស់​តូប​ប្រាប់​តម្លៃ​មាន់​ស្រែ​មួយ​តម្លៃ​១០​ម៉ឺន​រៀល មាន់​បី​សាសន៍​៦​ម៉ឺន​រៀល រីឯ​ត្រី​ដុត​មួយ​៥​ម៉ឺន​រៀល គ្រាន់​ឮ​តម្លៃ​ម្ហូប​ភ្លាម ប្រពន្ធ​របស់​គាត់​យកដៃ​រឹត​ទ្រូង​តែ​ម្តង ។

លោក គ​ន្ធា ក៏​បាន​និ​យា​យា​ទៀត​ថា ៖ តម្លៃ​ម្ហូបអាហារ​នៅ​ទី​នេះ​ពិតជា​ថ្លៃ​មិន​អាច​ទទួលយក បាន​ឡើយ តែបើ​ភ្ញៀវ​ណា​យក​ម្ហូប​មក​ខ្លួនឯង គឺ​គេ​គិតថ្លៃ​តូប​មួយ​២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល ។ បើ​មាន​បញ្ហា​អ្វី​កើតឡើង រកមុខ​ម្ចាស់​ម៉ៅ​ការ​កោះដាច់​មិន​ដែល​ឃើញ​ឡើយ ទុក​ឲ្យ​អតិថិជន​ឈ្លោះប្រកែក​គ្នា​បែក​ផ្សែ​កតាម​ដំណើរ ។

ជា​រឿយ​ៗ​ឲ្យ​តែ​នៅ​ពេល​បុណ្យ​ទាន​ម្តង​ៗ ម្ចាស់​តូប​ទាំងអស់​កាប់ឆៅ​ភ្ញៀវ​តែ​ម្តង ទើប​មានរឿង​កើតឡើង​មិន​ដែល​ខាន​ឡើយ ។ ដោយឡែក​យុវជន​មួយ​ក្រុម​មាន​ប្រហែលជា​១០​នាក់​បាន​លើក​ឡើង​ថា ៖ ម្ហូបអាហារ​លក់​នៅ​រមណីយដ្ឋាន​កោះដាច់​នេះ មិនជា​មាន​តម្លៃ​ខ្ពស់​មែន​មិន​ថា ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​បុណ្យ​ទាន​នោះ​ទេ ។ ប្អូន​ៗ​បាន​បញ្ជាក់​ថា ៖ ពេល​មក​លេង​កោះដាច់​ម្តង​ៗ​ពួក​គេ​ទិញ​សំបុត្រ​ចូល​តម្លៃ​៣០០០​រៀល ហើយ​នាំ​គ្នា​ងូតទឹក​ទន្លេ​ម៉ា​ឆ្អែត ហើយ​ក៏​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ហាង​មាត់ទន្លេ​ព្រែក​លាប​វិញ ព្រោះ​ទីនោះ​តម្លៃ​ម្ហូប​សមរម្យ​ដែល​អាច​ទទួលយក​បាន ។

រមណីយដ្ឋាន​កោះដាច់​នេះ មើលទៅ​គ្មាន​ការ​អភិវឌ្ឍន៍​អ្វី​ឲ្យ​ប្លែក​នោះ​ឡើយ ក្រោម​ការ​គ្រប់គ្រង​ពី​ក្រុមហ៊ុន​ឯ​ជន​នោះ​ទេ ។ ក្រៅពី​មាន​ទឹកទន្លេ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ងូតទឹក​លេង គេ​មិនឃើញ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយ ។

លោកតា​កឹ​ម លន ស្ថិត​ក្នុង​វ័យ​ប្រហែល​ជាង​៧០​ឆ្នាំ​ឈរ​ឃ្វាលគោ​នៅ​ក្បាលកោះ​ក្បែរ រមណីយដ្ឋាន​កោះដាច់​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ កោះដាច់ គឺជា​ឈ្មោះ​កោះ​មួយ​ដែល​ត្រូវ​បាន​ហៅ​តាំងពី​សម័យ​បុរាណ​មក ព្រោះ​សណ្ឋាន​របស់​កោះ​នេះ​នៅ​ដាច់​ដោយឡែក​ពី​គេ​មិន​មាន​ផ្លូវ​ដី​ណា​ដែល​ត​ភ្ជាប់​ទៅ​ដី​លើ​កោះ​នេះ​ទេ​ចំពោះ​ទំហំ​ផ្ទៃដី​កោះដាច់​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ។ ទីតាំង​កោះដាច់​ទៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ទូកដ​ពី​កំពង់ចម្លង​បាក់​ខែង​ឆ្ពោះទៅ​កោះដាច់ ។

ជា​ទូទៅ​កោះដាច់​ត្រូវ​បាន​អ្នក​ទីក្រុង​ភ្នំពេញ ជា​ពិសេស​យុវជន​យុវនារី​ស្គាល់​ថា ជា​កន្លែង​កម្សាន្ត និង​ងូតទឹក​លេង​តាម​ឆ្នេរ​ខ្សាច់​ទន្លេមេគង្គ​នា​រដូវប្រាំង​នៅ​ចុង​ស​ប្តា​ហ៍ ។ ម្ចាស់​គ្រប់គ្រង​កោះដាច់​ដែល​ជិត​ផុត​អាណិត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ៖ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មាន​គម្រោង​យក​រមណី​ដ្ឋា​ន​កោះដាច់​ពី​ក្រសួងទេសចរណ៍​មក​គ្រប់គ្រង​វិញ និង​មាន​ផែនការ​នៅ​ពេល​ខាង​មុខ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​អភិវឌ្ឍន៍​វិ ទំនងជា​នៅ​ឆ្នាំ​២០២២ ពេល​ក្រុមហ៊ុន​របស់​គាត់​ផុត​អាណិត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ