ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ព្យាបាល​ធ្មេញ អាយ អិ​ម អាយ ផ្តោត​លើ​គុណភាព​នៃ​ការ​ព្យាបាល​​ជា​ចម្បង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាយ អិ​ម អាយ (IMI) អតីត​មន្ទីរ​ព្យាបាល​ធ្មេញ​អន្តរជាតិ គឺជា​មន្ទីរ​ព្យាបាល​ធ្មេញ​ដ៏​ធំ និង​ទំនើប​មួយ ដែល​មាន​បទ​ពិសោធ​ជាង២២​ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ​៖ អាយ អិ​ម អាយ (IMI) អតីត​មន្ទីរ​ព្យាបាល​ធ្មេញ​អន្តរជាតិ គឺជា​មន្ទីរ​ព្យាបាល​ធ្មេញ​ដ៏​ធំ និង​ទំនើប​មួយ ដែល​មាន​បទ​ពិសោធ​ជាង២២​ឆ្នាំ​មក​ហើយ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ពី​អតិថិជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​ពី​អឺរ៉ុប និង​អាស៊ី ។

មន្ទីរ​ព្យាបាល​ធ្មេញ អាយ អិ​ម អាយ មាន​វេជ្ជបណ្ឌិត​ល្បី​ៗ​មក​ពី​ប្រទេស​រុ​ស្ស៊ី ឥណ្ឌា កូរ៉េ ជប៉ុន និង​ទន្ត​បណ្ឌិត​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវការ​របស់​អតិថិជន​មន្ទីរ​ព្យាបាល​ធ្មេញ អាយ អិ​ម អាយ បាន​បំពាក់​ឧបករណ៍​ទំនើប​ៗ​គួរ​ជាទី​ទុកចិត្ត ដើម្បី​ជំនួយ​បន្ថែម​លើ​ការ​ព្យាបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សោភ័ណ​ភាព និង​សុវត្ថិភាព​ខ្ពស់ ដែល​ក្នុង​នោះ​មាន​ដូច​ជា ​៖ ឧបករណ៍ T-Scan ​​គឺជា​ឧបករណ៍​សម្រាប់​វិភាគ​ទៅ​លើ​កំ​ណាំ​ធ្មេញ​របស់​អ្នកជម្ងឺ​, ម៉ាស៊ីន Intra-oral Scanner គឺជា​ឧប​ករណ៍​សម្រាប់​ស្កេ​ន​ក្នុង​មាត់ ដើម្បី​បង្កើត​បានជា​ពុម្ព​ធ្មេញ​, A.R.C. LASER គឺជា​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ការ​ព្យាបាល និង​ការ​វះកាត់​, ឧបករណ៍ 3D X-RAY (X-MIND Trium) គឺជា​ឧបករណ៍​សម្រាប់​ពិនិត្យ​មើល​ស្ថានភាព​មាត់​ធ្មេញ​របស់​អ្នកជម្ងឺ​ឱ្យ​កាន់តែ​ច្បាស់ ហើយ​ឧបករណ៍​នេះ​អាច​ជួយ​ឱ្យ​ការ​ព្យាបាល​កាន់តែ​លឿន កាត់​បន្ថយ​ការ​ឈឺចាប់ និង ងាយស្រួល​វិភាគ​រោគ​សញ្ញា​ជាដើម ។

លោក ជា រុំ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ អាយ អិ​ម អាយ បានឱ្យ​ដឹង​ថា បើ​និយាយ​ពី​បច្ចេកវិទ្យា​វិញ អាយ អិ​ម អាយ គឺជា​មន្ទីរ​ព្យាបាល​ធ្មេញ​ដំបូង​គេ ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទន្ត​សាស្ត្រ​សម័យ​ទំនើប​ៗ​ចុង​ក្រោយ​បំផុត ដែល​នាំ​ចូល​ដោយ​ផ្ទាល់​ពី​អឺ​រុ​ប ដូច្នេះ​សម្រាប់​គុណភាព​នៃ​ព្យាបាល សុវត្ថិភាព និង សោភ័ណ​ភាព​ផ្សេង​ៗ មិន​មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​ឡើយ​សម្រាប់​អតិថិជន ។

លោក​បន្ត​ថា អាយ អិ​ម អាយ ផ្តោត​ជា​សំខាន់​បំផុត​ទៅ​លើ​គុណភាព​នៃ​ការ​ព្យាបាល និង សេវាកម្ម​ផ្អែក​ទៅ​លើ​វិជ្ជាជីវៈ​ដ៏​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ក្រមសីលធម៌​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល ។ ដោយសារ​តែ​មាន​ការ​ជឿ​ទុកចិត្ត​លើ​គុណភាព​នៃ​ការ​ព្យាបាល មាន​សុវត្ថិភាព និង សេវាកម្ម​ល្អ ធ្វើ​ឲ្យ អាយ អិ​ម អាយ ទទួល​បាន​​អតិថិជន​បរទេស​ចំនួន ៤០​ភាគរយ នៅ​សាខា​ភ្នំពេញ និង ៦០​ភាគរយ​សាខា​ខេត្តសៀមរាប មក​ពី​ខាង​អឺរ៉ុប និង​អាស៊ី នា​ឆ្នាំ ២០១៩ នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា មន្ទីរ​ព្យាបាល​ធ្មេញ អាយ អិ​ម អាយ សព្វ​ថ្ងៃនេះ​មាន​ពីរ​ទីតាំង​ដែល​ទីតាំង​ទី ១ មាន​អាសយដ្ឋាន​ស្ថិត​នៅផ្ទះ​លេខ ២២០ ផ្លូវ ១៨៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ជាប់​សាលា​ភាសា​បារាំង អា​លី​យ៉ង់ និង​ទីតាំង​ទី ២ នៅ​ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវជាតិ ៦A ផ្ទះ​លេខ ៥៤៥ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ខេត្តសៀមរាប ក្រុង​សៀមរាប ៕

អត្ថបទសរសេរ ដោយ