ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​បញ្ជា​លុយ​ឲ្យ​ធ្វើការ​ឲ្យ​អ្នក

4 ឆ្នាំ មុន

យក​លុយ​ទៅ​ធ្វើការ​ឲ្យ​អ្នក គឺជា​ដំបូន្មាន​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ធ្លាប់​ឮ ប៉ុន្តែ​តើ​វា​មាន​ន័យ​យ៉ាងដូចម្តេច​ឲ្យ​ប្រាកដ​ទៅ ? ហើយ​តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ទើប​អាច​ធ្វើ​ដូច្នេះ​បាន ? ប្រាកដ​ណាស់ សំណួរ​នេះ​គ្មាន​ចម្លើយ​ងាយ​មួយ​ទេ ហើយ​មនុស្ស​ម្នាក់​ៗ​មាន​វិធី​រៀង​ៗ​ខ្លួន​ក្នុង​ការ​យក​លុយ​ទៅ​ធ្វើការ​ឲ្យ​ពួក​គេ ។…

យក​លុយ​ទៅ​ធ្វើការ​ឲ្យ​អ្នក គឺជា​ដំបូន្មាន​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ធ្លាប់​ឮ ប៉ុន្តែ​តើ​វា​មាន​ន័យ​យ៉ាងដូចម្តេច​ឲ្យ​ប្រាកដ​ទៅ ? ហើយ​តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ទើប​អាច​ធ្វើ​ដូច្នេះ​បាន ? ប្រាកដ​ណាស់ សំណួរ​នេះ​គ្មាន​ចម្លើយ​ងាយ​មួយ​ទេ ហើយ​មនុស្ស​ម្នាក់​ៗ​មាន​វិធី​រៀង​ៗ​ខ្លួន​ក្នុង​ការ​យក​លុយ​ទៅ​ធ្វើការ​ឲ្យ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ដោយ​ខ្លួនឯង​បាន​៖

១. បើក​គណនី​សន្សំ​ដែល​ឲ្យ​ការ​ប្រាក់​ខ្ពស់​៖
អ្នកជំនាញ​តែង​ផ្តល់​យោបល់​មក​ថា មុន​នឹង​យក​លុយ​ទៅ​ធ្វើ​អ្វីមួយ មនុស្ស​ម្នាក់​ៗ​គួរតែ​ទុក​លុយ​សម្រាប់​ការ​ចាយវាយ​រយៈពេល ៦ ខែ​ក្នុង​គណនី​សន្សំ​ជា​មុន​សិន​ដើម្បី​ជៀសវាង​ស្ថាន​ការ​អាសន្ន​ផ្សេង​ៗ ។ គណនី​សន្សំ​ទូទៅ​ឲ្យ​ការ​ប្រាក់​តែ​ប្រមាណ ០.០១% ប៉ុណ្ណោះ​តែ​ស្ទើរតែ​មិន​មាន​ផល​ចំណេញ ប៉ុន្តែ​អ្នក​អាច​ចំណេញ​បានការ​ប្រាក់​ដល់​ទៅ ១% ប្រសិនបើ​អ្នក​បើក​គណនី​សន្សំ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

២. ចូល​ហ៊ុន​បើក​អាជីវកម្ម​ជាមួយ​អ្នក​ដទៃ​៖
ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ឬ​អ្នក​អាច​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ​ពេលវេលា និង​កម្លាំង​លើ​វា​ខណៈ​ដែល​ប្រកបការងារ​ដែល​ខ្លួន​កំពុង​មាន ។ ដោយហេតុ​ដូច្នេះ អ្នក​អាច​ចាប់​ដៃគូ​សម្រាប់​បើក​អាជីវកម្ម​មួយ​បាន ។ ទោះជា​អ្នក​មិន​មាន​សិទ្ធិ​ច្រើន​ក្នុង​ការ​សម្រេចចិត្ត​ពី​កិច្ចការ​ក្នុង​អាជីវកម្ម​នោះ​ពិតមែន អ្នក​នៅ​តែ​អាច​រក​ចំណូល​បាន​ពី​ផល​ចំណេញ​នៃ​អាជីវកម្ម​នោះ​ដែរ ។

៣. វិនិយោគ​លើ​អចលនទ្រព្យ​៖
ការ​វិនិយោគ​លើ​ផ្ទះ​សម្រាប់​ស្នាក់​នៅ គឺជា​ជម្រើស​ល្អ​មួយ​ប្រសិនបើ​អ្នកមាន​ធនធាន​ច្រើន​ទុក​ក្នុង​គណនី​និង​មិន​ត្រូវការ​ប្រើប្រាស់​ជា​បន្ទាន់ ។ ជម្រើស​មួយទៀត​គឺ​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ជួល មិន​ថា​សម្រាប់​ស្នាក់​នៅ ឬ​ការ​ប្រកប​អាជីវកម្ម​នានា​ឡើយ ។ យ៉ាងណា​ក្តី ចូរ​ចង​ចាំ​ថា អចលនទ្រព្យ​សម្រាប់​ជួល គឺ​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ដូច្នេះ​វា​មិន​អាច​ធានា​ថា​អ្នក​នឹង​អាច​ចំណេញ​បាន​គ្រប់ពេល​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ