ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៣ រូប​ចម្លែក​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

មនុស្ស​គ្រប់​គ្នា​តែងតែមាន​ចំណាប់អារម្មណ៍​ទៅ​លើ​មហាសេដ្ឋី​មិន​ថា ពួក​គេ​មក​ពី​ប៉ែក​ខាង​ណា​នៃ​ពិភពលោក​ទេ ។ ប៉ុន្តែ​មាន​មហាសេដ្ឋី​មួយ​ចំនួន​ដែល​មាន​បុគ្គលិកលក្ខណៈ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. លោក ស្ទូ​វឺ​ដ រ៉ា (Stewart Rahr)…

មនុស្ស​គ្រប់​គ្នា​តែងតែមាន​ចំណាប់អារម្មណ៍​ទៅ​លើ​មហាសេដ្ឋី​មិន​ថា ពួក​គេ​មក​ពី​ប៉ែក​ខាង​ណា​នៃ​ពិភពលោក​ទេ ។ ប៉ុន្តែ​មាន​មហាសេដ្ឋី​មួយ​ចំនួន​ដែល​មាន​បុគ្គលិកលក្ខណៈ​ខុស​ប្លែក​ពី​អ្នក​ដទៃ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. លោក ស្ទូ​វឺ​ដ រ៉ា (Stewart Rahr) ៖
លោក រ៉ា មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ២.៣ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​លោក​មានឈ្មោះ​ហៅ​ក្រៅ​ថា ជា​ស្តេច​លេខ​មួយ​ក្នុង​ការ​លេង​សប្បាយ ។ ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​កសាង​ឡើង​ពី​ការ​លក់​ឪ​ស​ថ ហើយ​លោក​ក៏​ល្បី​ក្នុង​ផ្នែក​ផ្ញើ​អ៊ីមែល​ទៅ​កាន់​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ អ្នកកាសែត តារា​ល្បី​ៗ និង​អ្នកនយោបាយ​ដើម្បី​និយាយ​ពី​ជីវិត​របស់​ខ្លួន​ដែរ ។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១២ លោក​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ភោជនីយដ្ឋាន​ស៊ូ​ស៊ី Nobu និង​ត្រូវ​បាន​បញ្ជូន​ទៅ​គ្លីនិក​វិកល​ច​រិ​ក​បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ដក​កាំភ្លើង​នៅ​ក្នុង​ជណ្តើរយន្ត​ក្នុង​អគារ Trump Tower ក្នុង​សហរដ្ឋអាមេរិក ។

២. លោក ផល អេ​ឡេ​ន (Paul Allen) ៖
មហាសេដ្ឋី​អាយុ ៦៤ ឆ្នាំ​រូប​នេះ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ២០.៣ ប៊ី​លាន​ដុល្លារ ហើយ​លោក​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាមួយនឹង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ។ ប៉ុន្តែ​ការ​ចាយវាយ​របស់​លោក​ភាគច្រើន​បែរជា​ទៅ​លើ​នាវា​ជិះ​កម្សាន្ត និង​ការ​ជប់លៀង​ធំ​ៗ​ជា​ច្រើន​ដែល​ជួយ​បរិច្ចាគ​ថវិកា​ជា​ច្រើន​សម្រាប់​ការ​ស្រាវជ្រាវ​ផ្សេង​ៗ និង​ការ​ថែរក្សា​បរិស្ថាន​ជាដើម ។ នៅ​ឆ្នាំ ២០១៨ មហាសេដ្ឋី​រូប​នេះ​បាន​ទទួលមរណភាព ។

៣. អ្នកស្រី ជេ​ខេ រ៉ូ​លីង (J.K. Rowling) ៖
អ្នកស្រី​រ៉ូ​លីង​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១.២ ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ និង​ជា​ស្ត្រី​ដែល​រក​ទ្រព្យសម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ​នេះ​ពី​ការ​សរសេរ និង​លក់​សៀវភៅ Harry Potter ដ៏​ល្បី ។ ប៉ុន្តែ​អ្នកស្រី​ធ្លាប់​បរិច្ចាគ​ប្រមាណ ១៥០ លាន​ដុល្លារ​សម្រាប់​សប្បុរសធម៌​ព្រោះ​អ្នកស្រី​ធ្លាប់​មាន​បទ​ពិសោធ​រស់នៅ​ក្រីក្រ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ទស្សនៈ​ពី​លុយ​ខុស​ពី​អ្នក​ដទៃ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ