ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កឹ​ម សុខា​និយម ចំអក​លោក​សម រ​ង្ស៊ី និង​បក្សពួក​មិន​គាំទ្រ​ការ​ជួប​តំណាង​ទូត​នានា​របស់​កឹ​ម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​កឹ​ម​សុខា និយម​បាន​ចំអក​ចំ​ៗ​ទៅ​កាន់​លោក សម រ​ង្ស៊ី និង​បក្សពួក ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដែល​មិន​បាន​អបអរសាទរ​ចំពោះ​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ អ្នក​កឹ​ម​សុខា និយម​បាន​ចំអក​ចំ​ៗ​ទៅ​កាន់​លោក សម រ​ង្ស៊ី និង​បក្សពួក ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដែល​មិន​បាន​អបអរសាទរ​ចំពោះ​លោក កឹ​ម សុខា ដែល​បាន​ទទួល​ជួប​តំណាង​ការទូត​អន្តរជាតិ​នានា នៅ​គេហដ្ឋាន​របស់​លោក ។

លោក អ៊ុំ តារា​វុ​ទ្ធី​ អ្នក​កឹ​ម សុខា​និយម បាន​លើក​ឡើង​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​មនុស្ស​តែ​មួយ​ខ្យល់ បើសិន​ដូច​ពាក្យ​ថា​មែន !… កឹ​ម សុខា សម រង្សី ជា​មនុស្ស​តែ​មួយ​ហេតុ​អ្វី ? សកម្មភាព​អ្នកការទូត​ដែល​បាន​មក​ជួប​លោក កឹ​ម សុខា ដល់​គេហដ្ឋាន​យ៉ាង​គគ្រឹក​គ​គ្រែង​កន្លង​មក​! ម៉េច​មិនឃើញ​ផេ​ក​ផ្ទាល់​របស់​លោក សម រង្សី និង​មនុស្ស​របស់​លោក​សម រង្សី ជួយ​អបអរសាទរ និង​ជួយ​ផុស​ផ្សព្វផ្សាយ​អំពី​ជំនួប​ការទូត​របស់​លោក​ប្រធាន កឹ​ម សុខា កន្លង​មកនេះ​ផង​» ។

លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ​យើង​ក៏​បាន​សង្កេត​ឃើញ​លោក សម រ​ង្ស៊ី មិន​ខ្ចី​យក​ភ្នែក​មើល​ពី​សកម្មភាព​នៃ​ការ​ជំនួប​ការទូត​របស់​លោក​ប្រធាន កឹ​ម សុខា​ទេ បែរជា​ធ្វើ​មិនដឹងមិនឮ សម្ងំ​បូញ​មាត់ បទ​ដុំដៃ​ឲ្យ​កូនចៅ​វាយប្រហារ​លោក​ប្រធាន កឹ​ម សុខា ទៅ​វិញ ។ ឬ​មួយ​ពាក្យ​មនុស្ស​តែ​មួយ​ដែល​លោក សម រ​ង្ស៊ី បាន​បង្កើត​ឡើង​នៅ​ក្រោយ CNRP បរាជ័យ​គ្រាន់តែ​ជា​ពាក្យ​តោង​ដើម្បី​តាម​បំផ្លាញ​នយោបាយ​លោក​ប្រធាន កឹ​ម សុខា និង​ដើម្បី​បិត​បាំង​អំពើអាក្រក់​ដែល​លោក សម រ​ង្ស៊ី និង​មនុស្ស​របស់​លោក សម រ​ង្ស៊ី បាន​សាប​ព្រួស​ភាព​អសុរោះ​នានា​ក្នុង​សង្គម​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៅ​វិញ​ទេ ? «​មនុស្ស​តែ​មួយ​ខ្យល់​» ។

តាម​ការ​កត់សម្គាល់​បន្ទាប់​លោក​កឹ​ម សុខា ត្រូវ​បាន​តុលាការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​រហូត​ដល់​សម្រេច​យក​សំណុំរឿង​លោក​ទៅ​ជំនុំ​ជម្រះក្តី​នៅ​ពេល​ខាង​មុខ​ដោយ​អះអាង​ថា ភស្តុ​តាង​បាន​គ្រប់គ្រាន់​យ៉ាងណា​ក្តី​គេ​សង្កេត​ឃើញ​ថា លោក សម រ​ង្ស៊ី និង​បក្សពួក​មិន​បាន​រីករាយ ឬ​អបអ​សាទរ ដោយសារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ពិតមែន ។ ពោល គឺ​ក្រុម​លោក​បាន​តែ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ