ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​និយាយ​ភាសា​បារាំង​ចង់​ឲ្យ​កម្ពុជា​អនុវត្ត​ជាក់លាក់​ទាក់ទង និង​ភាសា​បារាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​និយាយ​ភាសា​បា​រាំំ​ង​ចង់​ឲ្យ​កម្ពុជា​ចូលរួម​ជាមួយ​គម្រោង​ច្បាស់លាស់ ដោយ​ពាក់ព័ន្ធ​នឹង​ភាសា​បារាំង ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​ថែម​ទៀត ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​និយាយ​ភាសា​បា​រាំំ​ង​ចង់​ឲ្យ​កម្ពុជា​ចូលរួម​ជាមួយ​គម្រោង​ច្បាស់លាស់ ដោយ​ពាក់ព័ន្ធ​នឹង​ភាសា​បារាំង ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​ថែម​ទៀត ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ នៅ​វិមាន​សន្តិភាព ។

លោកស្រី ល្វី​ស មូ​ស៊ី​គី វ៉ា​បូ (Louise Mushikiwabo) អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​សកម្មភាព​របស់​កម្ពុជា នៅ​ក្នុង​អង្គការ​និយាយ​ភាសា​បារាំង និង​មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​មាន​សកម្មភាព​យ៉ាង​សកម្ម​ជាទី​បំផុត ក្នុង​នាម​ជា​បិតា​ស្ថាបនិក​នៃ​អង្គការ​និយាយ​ភាសា​បារាំង​នេះ ។ ជាមួយ​គ្នា​នេះ​លោកស្រី សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហើយ​ក៏​បាន​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​យើង​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ក្នុង​កិច្ច​ការងារ​នេះ ។

ទន្ទឹម​នឹង​នេះ​លោកស្រី​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ពេល​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ និង​ជំរុញ​នូវ​គម្រោង​ទាំងឡាយ​ឲ្យ​មាន​ភាព​ជាក់លាក់ ។ លោកស្រី​អគ្គលេខាធិការ​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ចូល​អនុវត្ត​គម្រោង​ដែល​មាន​ភាព​ជាក់លាក់​ទាំងឡាយ នោះ​រួម​មាន​៖ ១- ការ​លើក​ស្ទួយ​ការ​បង្រៀន​ភាសា​បារាំង ២- ការ​លើក​ស្ទួយ​ពាណិជ្ជកម្ម​រវាង ប្រទេស​និយាយ​ភាសា​បារាំង និង ៣- ដើម្បី​រៀបចំ​នូវ​ខួប ទី​៥០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​អន្ត រ​ជាតិ​និយាយ​ភាសា​បារាំង​នេះ នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

លើស​ពី​នោះ​ទៅ​ទៀត លោកស្រី​ក៏​បាន​សម្ដែង​នូវ​ការ​អបអរ​ជូន​ដល់​កម្ពុជា​យើង​ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​មួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​ពី​អង្គការសហប្រជាជាតិ​មក​ជា​ប្រទេស​មួយ​ដែល​បញ្ជូន​ទ័ព​ទៅ​ជួយ​ក្នុង​ក្រប​ខណ្ឌ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ឡើង​វិញ ។

លោកស្រី​ក៏​បាន​លើកទឹកចិត្ត​ជា​ថ្មី​ម្ដងទៀត​ឲ្យ​កម្ពុជា​យើង​ចូលរួម​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​កិច្ច​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ ក្នុង​ជំនួប​នោះ​ដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ក្នុង​នាម​ជា​ស្ថាបនិក​មួយ​នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​នឹង​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​នេះ ហើយ​កម្ពុជា​ក៏​នឹង​ចូលរួម​រៀបចំ​ខួប​៥០​ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ ។

តាម​គោលការណ៍ និង​ការ​រៀបចំ​ឡើង​របស់​អង្គការ​នេះ​នឹង​អាច​រៀបចំ​ឲ្យ​និស្សិត​កម្ពុជា​ដែល​រៀន​ភាសា​បារាំង​នៅ​ប្រទេស​បារាំង​រៀបចំ​សកម្មភាព​ផ្សេង​ៗ ដើម្បី​ចូលរួម​អបអរ​នៅ​ក្នុង​ខួប ៥០​ឆ្នាំ​នេះ​ផង​ដែរ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ចំពោះ​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ​យើង​គប្បី​ណា ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​លើ​គម្រោង​មួយ​ចំនួន​ដែល​អាច​ធ្វើ​ទៅ​បាន ។ ជាមួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​ចង់​ធ្វើ​យ៉ាងណា​ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ព្រោះថា ទំនាក់ទំនង​នយោបាយ គឺ​ចាប់ផ្ដើម​ឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ