ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​បង្កើត​ឱកាស​ដល់​ជន​ពិការ និង​លុប​បំបាត់​ពាក្យ​អសុរោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ទៅ​កាន់​បងប្អូន​ពិការ រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​នានា ដើម្បី​បង្កើន​ឱកាស​ការងារ​ដល់​ជន​ពិការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ទៅ​កាន់​បងប្អូន​ពិការ រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​នានា ដើម្បី​បង្កើន​ឱកាស​ការងារ​ដល់​ជន​ពិការ រួម​ទាំង​បង្កើត​នូវ​យុទ្ធនាការ​ប្រើប្រាស់​ភាសា​លើកទឹកចិត្ត​ដល់​ជន​ពិការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ មាក់ងាយ និង​រើសអើង ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​សន្និបាត​បូក​សរុប​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ២០១៤-២០១៨ និង​ប្រកាស​ជា​ផ្លូវការ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ២០១៩-២០២៣ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ២០១៩-២០២៣ ក្នុង​ទិស​ដៅ​ឈាន​ទៅ​លុប​បំបាត់​រាល់​ទម្រង់​កេងប្រវ័ញ្ច និង​រើសអើង​លើ​ជន​មាន​ពិការ​ភាព​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ជន​ពិការ​កាន់តែ​ទទួល​បានការ​គាំទ្រ​ពី​សង្គម ។

សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​នានា ដើម្បី​បង្កើន​ឱកាស​ដល់​ជន​មាន​ពិការ​ភាព រួម​ទាំង​បង្កើត​នូវ​យុទ្ធនាការ​ប្រើប្រាស់​ភាសា​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការ​ភាព ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពាក្យអសុរស ក្នុង​ន័យ​ប្រមាថ មាក់ងាយ និង​រើសអើង​ជន​មាន​ពិការ​ភាព​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើកកម្ពស់ សិទ្ធិ​ជន​ពិការ​ដែល​បាន​អនុម័ត​ប្រកាស​ឲ្យ​ប្រើ​តាំងពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០០៩​កន្លង​មក​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​ដោយ​បន្ត​ប្តេជ្ញា​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​ជាតិ កំណើនសេដ្ឋកិច្ច ដោយ​ឈរ​លើ​មូលដ្ឋាន ឯករាជ្យ​អធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ។ សម្ដេច​ថា សិទ្ធិ​របស់​ជន​មាន​ពិការ​ភាព​ក៏​ត្រូវ​បានការ​ពារ ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្នុង​គោលបំណង​ការពារ​សិទ្ធិ​សេរីភាព ការពារ​ផលប្រយោជន៍ ទប់ស្កាត់ កាត់​បន្ថយ​លុប​បំបាត់​ការ​រើសអើង​ចំពោះ​ជន​មាន​ពិការ​ភាព ដើម្បី​ធានា​ដល់​សិទ្ធិ​ស្មើភាព​គ្នា​នៃ​សកម្មភាព​ក្នុង​សង្គម​រវាង​ជន​មាន​ពិការ​ភាព និង​មិន​មាន​ពិការ​ភាព ។

សម្ដេច​ឧ​បក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ​យ៉ាងច្រើន ដើម្បី​លើក​ស្ទួយ​វិស័យ​ពិការ​ភាព​នៅ​កម្ពុជា​សំដៅ​ជួយ​ដល់​ជន​មាន​ពិការ​ភាព និង​ក្រុម​គ្រួសារ​ឲ្យ​ទទួល​បាន​គុណភាព​ជីវិត​ល្អ​ប្រសើរ​គ្មាន​ការ​រើសអើង​ទទួល​បាន​សេវា​សង្គម និង​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​រួម​ទាំង​ជំរុញ​ឲ្យ​ជន​មាន​ពិការ​ភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម ការ​ទទួល​បានការ​គោរព​សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​ធ្វើ​បរិ​យា​បន្ន​ការងារ​ពិការ​ភាព​ក្នុង​គ្រប់​វិស័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ