ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ប៉ូ​ឡេ​អុង​ធ្វើ​រដ្ឋប្រហារ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី

4 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​០៩ និង​ទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៧៩៩ ពួក​គេ​ក៏​ទទួល​ជ័យ​ជំនះ ហើយ​បាន​បង្កើតរ​ដ្ឋា​ភិ បាល​ថ្មី​មួយ​ដែល​គេ​ត្រូវ​ដាក់​ឈ្មោះ​ថា​រដ្ឋាភិបាល កុងស៊ុល​ឡា ដែល​ណា​ប៉ូ​ឡេ​អុង​ជា​ធ្វើ​ជា​កុងស៊ុលទី​មួយ​(១) ដោយ​កាន់​អំណាច​យោធា​ស្ទើរតែ​ទាំងអស់…

នៅ​ថ្ងៃ​ទី​០៩ និង​ទី​១០ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៧៩៩ ពួក​គេ​ក៏​ទទួល​ជ័យ​ជំនះ ហើយ​បាន​បង្កើតរ​ដ្ឋា​ភិ
បាល​ថ្មី​មួយ​ដែល​គេ​ត្រូវ​ដាក់​ឈ្មោះ​ថា​រដ្ឋាភិបាល កុងស៊ុល​ឡា ដែល​ណា​ប៉ូ​ឡេ​អុង​ជា​ធ្វើ​ជា​កុងស៊ុលទី​មួយ​(១) ដោយ​កាន់​អំណាច​យោធា​ស្ទើរតែ​ទាំងអស់ ។ ក្រោយមក​ណា​ប៉ូ​ឡេ​អុង ខ្លួនឯង​ផ្ទាល់​បាន​ដឹកនាំ​កងទ័ព​បារាំង​ឆ្លងកាត់​ជួរ​ភ្នំ​អាល់​ចូល​ក្នុង​ប្រទេស​អ៊ី​តា​លី ក្រោយ​ពី​គាត់​ទទួល​បាន​ជ័យ​ជំនះ​លើ​កងទ័ព​អូ​ទ្រី​ស​នៅ​ក្នុង​សមរភូមិ​ម៉ា​រ៉​ង់​ហ្គោ ។

ណា​ប៉ូ​ឡេ​អុង​បាន​ចាត់​វា​ជា​ជ័យ​ជំនះ​យោធា ដ៏​ត្រចះត្រចង់​បំផុត​របស់​គាត់ ។ មិនយូរ​ប៉ុន្មាន​ចក្រភព​អង់​គ្ល​សបាន​ចុះហត្ថលេខា​ជាមួយ​បារាំង​លើ​សន្ធិសញ្ញា​អា​មៀន (Amiens) យ៉ាង​ហោច​ណាស់​នៅ​គ្រ​នោះ​ទ្វីប​អ៊ឺ​រ៉ុ​ប​បាន​ស្ថិត​នៅ​ក្នុង​សន្តិភាព​មួយរយៈពេល​ដែរ ។ ណា​ប៉ូ​ឡេ​អុង​បាន​គិត​ឃើញ​គំនិត​ថ្មី​មួយ គឺ​រៀបចំ​ការ​បោះ​ឆ្នោត ។ ប្រជាជន​បារាំងបាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​គាំទ្រ​សំណួរ​ដែល​ថា​តើ​ណា​ប៉ូ​ឡេ​អុង បូ​ណា​បារត៍ ជា​កុង ស៊ុ​ល​មួយ​ជីវិត​រឺ ? បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ណា​ប៉ូ​ឡរ​អុង​បាន​បង្វែ​ការ​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​នៅ​ក្នុង​ប្រទេស​បារាំង ។ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន គាត់​បាន​បង្កើត​ធនាគារ​បារាំង និង​លើក​ស្ទួយ​គុណភាព​អប់រំផង​ដែរ ។ រឿង​មួយ​ដែល​សំខាន់​ជាងគេ​នោះ គាត់​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បង្កើត​ច្បាប់ណា​ប៉ូ​ឡេ​អុង ដែល​ត្រូវ​បាន​គេ​ត្រូវ​បាន​បន្ត​ប្រើ​នៅ​ក្នុង​ប្រទេស​បារាំង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

ទោះបី​មាន​អំណាច​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ គាត់​ក៏​មិន​ស្កប់ស្កល់​ក្នុង​ចិត្ត​ដែរ ។ គាត់​បាន​បញ្ជា​ឲ្យ​ដេញចាប់ និង​បាញ់ប្រហារ​ពួក​រាជា​និយម​ប្រឆាំង ។ ទ​ង្វើ​មួយ​ដែល​គាត់​ចាត់​ទុក​ថា​ជា​អំពើ​មួយ​អមនុស្សធម៌​នោះ គឺ​គាត់​បាន​ឲ្យ​ចាប់​មេដឹកនាំ​រាជា​និយម​ឌុ​ច​ដង់ ហ្ស៊ី​យៀង ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ មក​ប្រទេស​បារាំង​ដើម្បី​ប្រហារជីវិត ។ សំណើរ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​ការ​ស្ញើ​ច​សរសើរ​ពី​ប្រជាជន​ដែល​គាំទ្រ​បដិវត្តន៍​បារាំង ហើយ​វា​បាន​ធ្វើ​ឲ្យ​ពួក​អ៊ឺ​រ៉ុ​ប​ដទៃ​ទៀត​ខ្លបខ្លាច​ផង​ដែរ ។

ណា​ប៉ូ​ឡេ​អុង​ប្រកាស​ខ្លួន​ជា​អធិរាជ​បារាំង

ដោយ​មិន​ឆ្អែតឆ្អន់​នឹង​អំណាច និង​ភាព​រុងរឿង​ដែល​គាត់​ទទួល​បាន នៅ​ទីបំផុត​ណា​ប៉ូ​ឡេ​អុង​បាន​សម្រេចចិត្ត​តែង តាំង​ខ្លួនឯង​ជា​អធិរាជ​ប្រទេស​បារាំង ។ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៨០៤ នៅ​វិហារ កា​តេ​ដ្រា​ល់ Notre Dame ក្នុង​ប្រទេស​បារាំង​គាត់​បាន​ទាញ​យក​ម្កុដ​សម្តេច​សង្ឃ ប៉ាប​ល្វី​ស​ទី​៧ មកពាក់​លើ​ក្បាល​ខ្លួន​គាត់​ដោយ​ខ្លួនឯង ។ ក្រោយមក​បន្តិច​ណា​ប៉ូ​ឡេ​អុង ក៏​បាន​កាន់​តួនាទី​ជា​ស្តេច​នៅក្នុង​ប្រទេស​អ៊ី​តា​លី​ផង​ដែរ ។ ពី​កុមារភាព​ជា​កុមារ​ដ៏​សាមញ្ញ​នៅ​លើ​កោះ​ខក​ស៊ី​ខា ណា​ប៉ូ​ឡេ​អុង មានទេព​កោសល្យ​ដ៏​អស្ចារ្យ​ពី​កំណើត​ដោយ​បាន​ប្រឹងប្រែង​មិន​សំចៃ​កម្លាំង​រហូត​ដល់​ក្លាយជា​ឥស្សរជន​ដ៏​មាន​អំណាច​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ។ ពី​តូច​ដល់​ធំ​ណា​ប៉ូ​ឡេ​អុង​មិន​ផ្លាស់​ប្តូរ​អត្ត​ចរិត​អ្វី​ឡើយពោល​គឺ​មហា​បុរស​រូប​នេះ​កម្រ​នឹង​សើច ។ ប៉ុន្តែ​នៅ​ពេល​គាត់​សើច​ម្តង​ៗ​មាន​សំឡេង​ខ្លាំង​ណាស់ ហើយ​បាត់​ម្ចាស់​ការ​ទៀត​ផង ។

ជាមួយនឹង​អាកប្បកិរិយា​រឹងត្អឹង មិន​ចេះ​អត់ធ្មត់ និង​ឆាប់​ខឹងច្រលោត គាត់​ជឿ​ថា​មនុស្ស​ភាគច្រើន​ត្រូវ​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​អ្វីមួយ​ដោយ​ការ​ភ័យ​ខ្លាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ក្រៅពី​នេះ​គាត់​មិន​ជឿ​ទៅ​លើ​មិត្តភាព​ដែរ ។ ដូចដែល​គាត់​ធ្លាប់​និយាយ​ថា “​មិត្តភាព​គ្រាន់តែ​ជា​ពាក្យ​សម្តី​ប៉ុណ្ណោះ ខ្ញុំ​មិន​ខ្វល់​ពី​វា​ឡើយ​” ។ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ប្រើប្រាស់​អ្នក ដទៃ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គាត់ ។ មិនយូរ​ប៉ុន្មាន​រដ្ឋាភិបាល​របស់​ណា​ប៉ូ​ឡេ​អុង ក៏​ដើរ​តាមដាន​ចាស់​របស់​រាជាធិបតេយ្យ​បារាំង ។ ស្ទើរតែ​គ្រប់​ឱកាស​ទាំងអស់ គាត់​បាន​អួត​ក្អេងក្អាង​ពី​អំណាច​របស់​គាត់ ហើយ​ជំរុញ​ឲ្យ​អ្នកនិពន្ធ វិច​ត្រ ករ អ្នកភ្លេង​យក​រូប​គាត់​ជា​ប្រធានបទ​សម្រាប់​ការងារ​របស់​ពួក​គេ ។ សិល្បករ​ដ៏​ល្បីល្បាញ លុត​វី​ក វ៉ា​ន ប៊ី​ថូ​វិ​ន បាន​ក្លាយជា​អ្នក​លើកជើង​ណា​ប៉ូ​ឡេ​អុង​ដែល​មានចិត្ត​ត្រេកត្រអាល​បំផុត ដោយ​ចាត់ ទុក​គាត់ (​ណា​ប៉ូ​ឡេ​អុង​) ថា​ជា​មេដឹកនាំ​ម្នាក់​ដែល​បាន​ប្រែក្លាយ​អ៊ឺ​រ៉ុ​ប​របស់​ស្តេច​និង​ម្ចាស់​ត្ស​ត្រី​ឲ្យ ក្លាយជា​ទឹកដី​មួយ​ដែល​ពិតជា​បាន​យកចិត្តទុកដាក់​ដល់​មនុស្ស​គ្រប់​រូប ។

ទោះបីជា​ទទួល​ជ័យ​ជំនះ​ដ៏​ត្រចះត្រចង់​ក្តី ណា​ប៉ូ​ឡេ​អុង​នៅ​តែ​មានការ​ស្រេកឃ្លាន​ចង់បាន​ភាព
រុងរឿង​ឥត​ឈប​ឈរ និង​ជ័យ​ជំនះ​ក្នុង​ភ្លើងសង្គ្រាម ។ ណា​ប៉ូ​ឡេ​អុង​ធ្លាប់​និយាយ​ថា «​អំណាច​របស់ ខ្ញុំ​បាន​មក​ពី​ភាព​រុងរឿង ហើយ​ភាព​រុងរឿង​របស់ខ្ញុំ​បាន​មក​ពី​ជ័យ​ជំនះ​ដែល​ខ្ញុំ​ទទួល​បាន ។ អំណាច របស់ខ្ញុំ​នឹង​ដួល​រលំ​បើសិនជា​ខ្ញុំ​មិន​បាន​ពឹងពាក់​វា​ជា​មូលដ្ឋាន​ទៅ​លើ​ភាព​រុងរឿង​បន្ថែម​ទៀត និង​ជ័យ​ជំនះ​ជា​ថ្មី​ៗ​ទៀត​ទេ​នោះ​» ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ វគ្គទី១ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា​ខ្ពស់

វគ្គទី២ ណា​ប៉ូ​ឡេ​អុង​ប្រើ​ល្បិច​ស្នៀត​ដឹកនាំ​កងទ័ព​ដោយ​ប្រើ​រង្វាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ