ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​បូក​សរុបវាយតម្លៃ និង​លើក​ទិស​ដៅ​ការងារ​វិស័យ​ធនធានទឹក និង​ឧតុនិយម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ លោក លឹ​ម គាន​ហោ…

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​បើក​កិច្ចប្រជុំ​បូក​សរុបវាយតម្លៃ និង​លើក​ទិស​ដៅ​ការងារ វិស័យ​ធនធានទឹក និង​ឧតុនិយម ដោយ​មានការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​គ្រប់​បណ្តា​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​ថ្នាក់ដឹកនាំ​ទទួល​បន្ទុក​តាម​មុខព្រួញ​រាជធានី​-​ខេត្ត ។

កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ។

លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នា​ពេល​នេះ ក្នុង​គោលបំណង ៖
ទី​១-​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ទឹក ទាំង​ទឹកភ្លៀង និង​ទឹកទន្លេ ពី​បរិមាណ និង​ពេលវេលា ដោយ​ធ្វើការ​ប្រៀបធៀប​ឆ្នាំ​ចាស់ និង​មធ្យមភាគ​ច្រើន​ឆ្នាំ ។

ទី​២-​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ ២០១៩ តើ​មានការ​ខូចខាត និង​ប៉ះពាល់​ប៉ុន្មាន នៅ​ទីតាំង​ណាខ្លះ និង​ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ឆ្នាំ ២០១៩-២០២០ ដោយ​ពិនិត្យ​លើ​ស្ថានភាព​ទឹក​ជាក់ស្តែង និង​មាន​វិធានការ​យ៉ាងណា​នៅ​ពេល​ជួប​ការ​ខ្វះខាត​ទឹក។

ទី ៣-បណ្តា​វិធានការ​ដែល​ក្រសួង​បាន និង​កំពុង​អនុវត្ត​នា​ពេល​កន្លង​មក ។
ទី៤-មូលហេតុ​អ្វី​បានជា​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន​ផ្ទៃដី​បង្កបង្កើន​ផល ត្រូវ​បាន​បាត់បង់ ឬ​រួម​តូច បណ្តាល​មក​ពី​អ្វី?

និង​ទី៥-ការ​ត្រួតពិនិត្យ​លំអិត​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​នូវ​ផែនទី ស្តី​ពី​ទឹកជំនន់ (Flood Mapping) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ