ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា​ នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​០២ ​ធ្នូ ​មានករណី​​អ្នកភូមិ​ចាស់​ ក្មេង ​​ប្រុស ស្រី ប្រមាណ​​២៨​នាក់​…

ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា​ នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​០២ ​ធ្នូ ​មានករណី​​អ្នកភូមិ​ចាស់​ ក្មេង ​​ប្រុស ស្រី ប្រមាណ​​២៨​នាក់​ ​(​អាយុ​ចាប់ពី​​៥​ឆ្នាំ​ដល់​អាយុ​៦៨​ឆ្នាំ) ​​ហូបផ្អកត្រី​​ប្រៃ​មាន​​កំ​ពិស​ក៏ពុលក្អួត​គ្រប់គ្នា តែ​មិន​ធ្វើឱ្យធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ។

សេចក្តីរាយការណ៍បន្តថា អ្នករងគ្រោះ​គឺ​​មាន​៥​ភូមិ មាន​ពីរ​ឃុំក្នុងស្រុក​ពួក គឺ​ឃុំ​ពួក និង​ឃុំ​ខ្នាត ។ ​ប្រភព បន្តថា មុន​ពេល​មានករណីពុល គឺបន្ទាប់​ពី​ប្រជាពលរដ្ឋ​​​ទៅ​ផ្សារ​ពួក​ ហើយបាន​ទិញ​ផ្អកត្រីប្រៃ​កំ​ពិស យក​ទៅ​ធ្វើម្ហូប​ហូប​ជាមួយ​បាយ ។ ក្រោយមក ម្នាក់ៗ​ក៏​កើត​មាន​អាកា​រៈ​ពុល​ក្អួតចង្អោរតែម្តង។

ភ្លាមៗ ​ដំណឹងនេះក៏បានដឹងដល់​កម្លាំង​អធិការ​នគរបាល​ស្រុក​ពួក និង​ប៉ូលិស​តាម​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ និង បងប្អូន​ប្រជាពលរដ្ឋ បាន​ជួយ​នាំ​គ្នាបញ្ជូន​ជន​រង​គ្រោះ​ទាំង​អស់នោះ​ដាក់​តាម​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​។​

​​ប្រភព​​បន្ថែម​​ថា ម្ចាស់​ដែល​ផលិត​ផ្អកត្រីប្រៃ​កំ​ពិស​នោះ មានឈ្មោះប៊ូ នឿ​ម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ជា​អ្នក​ធ្វើ​ត្រី​ប្រៃ​កំ​ពិស លក់​ផ្សារ​ពួក​ជា​អចិន្ត្រៃយ៍ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុង​ហៅ​មក​សួរនាំ ​និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ ។

អត្ថបទសរសេរ ដោយ