ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ប៉ូ​ឡេ​អុង​ប្រើ​ល្បិច​ស្នៀត​ដឹកនាំ​កងទ័ព​ដោយ​ប្រើ​រង្វាន់

4 ឆ្នាំ មុន

កងទ័ព​របស់​គាត់​នៅ​អ៊ី​តា​លី​បាន​ដណ្តើម​បាន​ជ័យ​ជំនះ​មួយ​ហើយ​មួយទៀត ។ ក្រោយមកដោយ​ប្រឆាំង​នឹង​បទបញ្ជា​ចេញពី​ទី​ក្រុងប៉ារីស ណា​ប៉ូ​ឡេ​អុង វាយ​ប្រឆាំង​បក​នឹង​សត្រូវ​ដ៏​ខ្លាំង​បំផុត របស់​បារាំង នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប គឺ​ប្រទេស​អូ​ទ្រី​ស ។ នៅ​ក្នុង​ដំណើរ​រុលទៅមុខ​លឿន​ដូច​ផ្លេកបន្ទោរ…

កងទ័ព​របស់​គាត់​នៅ​អ៊ី​តា​លី​បាន​ដណ្តើម​បាន​ជ័យ​ជំនះ​មួយ​ហើយ​មួយទៀត ។ ក្រោយមកដោយ​ប្រឆាំង​នឹង​បទបញ្ជា​ចេញពី​ទី​ក្រុងប៉ារីស ណា​ប៉ូ​ឡេ​អុង វាយ​ប្រឆាំង​បក​នឹង​សត្រូវ​ដ៏​ខ្លាំង​បំផុត
របស់​បារាំង នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប គឺ​ប្រទេស​អូ​ទ្រី​ស ។ នៅ​ក្នុង​ដំណើរ​រុលទៅមុខ​លឿន​ដូច​ផ្លេកបន្ទោរ គាត់
បាន​ឆ្លងកាត់​ជួរ​ភ្នំ​អាល់ (Alps ) ហើយ​រុលចូល​ទីក្រុង វី​យែ​ន របស់​អូ​ទ្រី​ស ចំងាយ​៩៦​គីឡូម៉ែត្រ ។ ពួកអូ​ទ្រី​ស​ដែល​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​ស្ទើរតែ​បរាជ័យ​នៅ​ក្នុង​សមរភូមិ​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ។

នៅ​ក្នុង​សន្ធិសញ្ញា Campo Formio ដែល​គាត់​តែង​ឡើង​ដោយ ណា​ប៉ូ​ឡេ អុង ពួក​គេ​បាន​យល់ព្រម​ប្រគល់​ទឹកដី​បែ​ល​ហ្សិ​ច រ៉ា​ញ​លែ​ន​ដ៍ និង​កោះ​មួយ​ចំនួន​នៅ​ឯនាយ​សមុទ្រ ប្រទេស​ក្រិ​ច​ឲ្យ​មក​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង ។ ណា​ប៉ូ​ឡេ​អុង បាន​បញ្ជូន​ទ្រព្យ​ស​ម្បិ​ត្ត និង​លុយ​ដែល​រឹបអូស​បាន​មក​ពី​សង្គ្រាម​មក​កាន់​ក្រុងប៉ា​រី​ស ។ ទន្ទឹម​ពេល​នោះ គាត់​បាន​បង្កើត​រដ្ឋាភិបាល​អ៊ី​តា​លី ខាងជើង​ដោយ​អនុវត្ត​តាម​គំនិត​សេរីភាពបដិវត្ត​បារាំង ។ តែ​អំឡុង​ពេល​មួយ​រាត្រី​សោះ គាត់​បាន​មានឈ្មោះ​បោះ​សម្លេង​ពេញ​ទ្វីប​អ៊ឺ​រ៉ុ​ប និងសូ​ម្បី​នៅ​អា​មេ​រិ​ក​ក៏​ល្បីឈ្មោះ​ណា​ប៉ូ​ឡេ​អុង​ដែរ ។ មាន​តែ​ប្រទេស​អង់គ្លេស​ប៉ុណ្ណោះ​ដែល​នៅ តែប្រឆាំង​ជំទាស់​នឹង​អំណាច​បារាំង​នៅ​ក្នុង​ទ្វីប​នេះ ។ ដំបូង​ណា​ប៉ូ​ឡេ​អុង គិត​ចង់​ឈ្លានពាន​ដៃសមុទ្រ Channel របស់​អង់គ្លេស ប៉ុន្តែ​ពិនិត្យ​ដោយ​ផ្ទាល់​ទៅ​លើ​តំបន់​សមុទ្រ Channel នោះ គាត់​ក៏​បោះបង់គំនិត​ព្រោះ​យល់​ឃើញ​ថា កងទ័ព​អង់គ្លេស​មាន​កម្លាំង​ខ្លាំង​ណាស់​មិន​អាច​ឈ្លានពាន​បាន​ឡើយ ។

ផ្ទុយ​ទៅ​វិញ​គាត់​បាន​បើក​យុទ្ធនាការ​មួយ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ។ នៅ​ទីនោះ​គាត់​អាច​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​អំណាច​បារាំង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ គាត់​ផ្តាច់​ផ្លូវជំនួញ​ដ៏​សំខាន់​របស់​អង់គ្លេស​ទៅ​កាន់​ឥណ្ឌា ។ នៅ​និទាឃ​រដូវ​ក្នុង​ឆ្នាំ​១៧៩៨ គាត់​បាន​ឈ្លានពាន​ប្រទេស​អេ​ហ្ស៊ី​ប ។ មេដឹកនាំ​បារាំង​មួយ​ចំនួនដែល​ក្នុង​នោះ​ក៏​មាន​តា​ល់​ឡឺ​រ៉​ង់​ផង​ដែរ​បាន​លួច​សប្បាយ​ក្នុង​ចិត្ត​ដោយ​ឃើញ ណា​ប៉ូ​ឡេ​អុង ដ៏​មានប្រជាប្រិយភាព​និង​ម​ហិ​ច្ច​តា​ខ្ពស់​ចេញ​ឆ្ងាយ​ពី​ប៉ា​រី​ស ព្រោះ​គេ​ខ្លាច​ណា​ប៉ូ​ឡេ​អុង​ដណ្តើម​អំណាច ។

ភ្លាម​នោះ​គាត់​បាន​ដណ្តើម​កាន់កាប់​កោះ​ម៉ា​ល់ត៍ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ ក្រោយមក​គាត់​បាន
ដណ្តើម​បាន អា​ឡិ​ក​ហ្ស​ង់​ឌ្រី​ដែល​ជាទី​ក្រុង​ចាស់​របស់​ប្រទេស​អេ​ហ្ស៊ី​ប ។ ទី​បញ្ចប់​នៅ​ក្នុង​សមរ
ភូមិ​ពីរ៉ាមីត គាត់​បាន​វាយ​រុញច្រាន​អ្នក​ការពារ​ក្រុង​ឡឺ​គែរ​ឲ្យ​ត្រលប់​ទៅ​កាន់​វាល​ខ្សាច់ ហើយ​ដណ្តើមកាន់កាប់​ទាំងស្រុង​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ហ្ស៊ី​ប ។ នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់គាត់​បាន​រួសរាន់​សង់សាលា និង​មន្ទីរ​ទេ​ព្យ​សម្រាប់​ប្រជាជន​អេ​ហ្ស៊ី​ប ។ គាត់​បាន​ធ្វើ​ទំនើប​ភា​វូប​នី​យកម្ម​រដ្ឋាភិបាល​ចាប់​ផ្តើ​គំរោង​ធារាសាស្ត្រ និង​ដាក់​ផែនការ​សាង​ព្រែកជីក​ស៊ុ​យ​អែ​ត​ដ៏​ធំ​ដែល​ភ្ជាប់សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​កាន់​សមុទ្រ​ក្រហម និង​មហាសមុទ្រ​ឥណ្ឌា​ដ៏​ធំ​ល្វឹងល្វើយ​ព្រមទាំង​មហាសាគរ​ប៉ា​ស៊ី​ហ្វិ​ក ។

ណា​ប៉ូ​ឡេ​អុង​ធ្វើ​រដ្ឋប្រហារ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី

តែ​ទោះជា​យ៉ាងណា​ក្តី​ការ បរាជ័យ​ដ៏​ធំ​មួយ​បាន​តាម​ពីក្រោយ​ស្រមោល​យុទ្ធនាការ​លើ​ទឹកដី​អេ​ហ្ស៊ី​បរប​ស់ណា​ប៉ូ​ឡេ​អុង ។ កង​នាវា​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក អូ​រ៉ា​ត្យូ ណែ​ល សុ​ន បាន​វាយ​កំទេច​កងទ័ពជើងទឹក​បារាំង ដែល​បាន​ឈរជើង​នៅ​អា​ប៊ូ​គា​កៀរ​បៃ ជិត​ម៉ាត់​ទន្លេ​នី​ល ។ ដោយ​គ្មាន​នាវា​ដើម្បី​ជួយ​ង្គ្រោះ​កង​ទ័​របស់​ណា​ប៉ូ​ឡេ​អុង ទោះជា​មាន​ឧត្តមភាព​ជាង​កងទ័ព​អង់ គ្លេ​ស​មិន​អាច​គេចខ្លួន​ចេញពី​អេ​ហ្ស៊ី​ប ឬ​ក៏​កំលាំង​ជំនួស​បាន​ឡើយ ។ ណា​ប៉ូ​ឡេ​អុង​បាន​ចាប់ផ្តើម​ធ្វើ ការ​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី​ទៀត​ដោយ​សង្ឃឹម​បើក​ច្រក​ឆ្ពោះទៅ​ទិស​ខាងជើង តែ​ត្រូវ​អង់គ្លេស​រារាំង ។

ក្នុង​ពេល​ដែល​ណា​ប៉ូ​ឡេ​អុង​ជួប​ការ​លំបាក​បែប​នេះ​ទួ​រ​គី រួម​ជាមួយ​អង់គ្លេស​រុ​ស្ស៊ី និង​អូ​ទ្រី​ស
បង្កើត​សម្ព័ន្ធមិត្ត​ប្រឆាំង​ការ​ឈ្លានពាន​របស់​បារាំង ។ អ៊ី​តា​លី​ក៏​បាន​ងាក​ចេញពី​ការ​គ្រប់គ្រង​របស់​បារាំង​ផង​ដែរ ។ ណា​ប៉ូ​ឡេ​អុង ក៏​បាន​សិ្ថ​ត​នៅ​ក្នុង​ស្ថានភាព​ឯកោ​ដ៏​ធ្ងន់ធ្ងរ​មួយ ។ គាត់​ក៏​បាន​សម្រេច ចិត្ត​ធ្វើ​ការងារ​ចាំបាច់​ជា​បន្ទាន់​មួយ ។ ដោយ​ចោល​កងទ័ព​របស់​គាត់​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ណា​ប៉ូ​ឡេ​អុង​បាន​លួច​រត់​មក​កាន់​ក្រុងប៉ារីស​ដោយ​គេច​រួចខ្លួន​ទាំង​ប្រផិតប្រផើយ​ពី​ការ​ចាប់​របស់​នាវា អង់គ្លេស​ពីរ​គ្រឿង ។ នៅ​ពេល​មក​ដល់​ប៉ា​រី​ស​គាត់​បាន​រួមគំនិត​ជាមួយ​ទាល់​ឡឺ​រ៉​ង់​ដ៍ រ៉ូ​ហ្សេ​ឌុ​យ​កូ​សនិង​អេ​ម៉ា​នុយ​អែ​ល​ស៊ី​យែ​ស ដើម្បី​ធ្វើ​រដ្ឋប្រហារ​មួយ​ក្នុង​បំណង​ដណ្តើម​អំណាច​កាន់កាប់រ​ដ្ឋាភិ​បាល​បារាំង ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ វគ្គទី១ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា​ខ្ពស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ