ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ជួយ​អ្នក​ទ្រុស្តសីល​មិន​បាន​ទេ

4 ឆ្នាំ មុន

បរិស័ទ​ខ្លះ​នៅ​ចំពោះ​មុខ​ព្រះ​រតនត្រ័យ​តែង​បញ្ចេញវាចា​ថា ខ្ញុំព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត តែ​នៅ​ពេលប្តេជ្ញា​រួច​ហើយបែរជា​មិន​បាន​រក្សាសីល​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ ពោល​គឺ​ឥត​បាន​បដិបត្តិ​តាម​សិក្ខាបទ ប្រព្រឹត្ត​តាម​ពុទ្ធឱវាទ​ទេ បើ​ដូច្នេះ​សង្ឃឹម​ឲ្យ​ព្រះពុទ្ធ ព្រះធម៌ ជួយ​តែ​ម្យ៉ាង…

បរិស័ទ​ខ្លះ​នៅ​ចំពោះ​មុខ​ព្រះ​រតនត្រ័យ​តែង​បញ្ចេញវាចា​ថា ខ្ញុំព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត តែ​នៅ​ពេលប្តេជ្ញា​រួច​ហើយបែរជា​មិន​បាន​រក្សាសីល​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ ពោល​គឺ​ឥត​បាន​បដិបត្តិ​តាម​សិក្ខាបទ ប្រព្រឹត្ត​តាម​ពុទ្ធឱវាទ​ទេ បើ​ដូច្នេះ​សង្ឃឹម​ឲ្យ​ព្រះពុទ្ធ ព្រះធម៌ ជួយ​តែ​ម្យ៉ាង តើ​នឹង​បាន​ផល​ពី​ណា​មក ។

ពិត​ណាស់​ព្រះពុទ្ធ​ជួយ​បាន​តែ​មនុស្ស​ដែល​មានការ​ប្រព្រឹត្ត​អំពើ​ល្អ វៀរចាក​បាបកម្ម​អស់ហើយ ចំណែកឯ​ទេវតា​ក៏​ជួយ​បាន​តែ​អ្នក​ព្យាយាម​ធ្វើអំពើ​សុចរិត​ប៉ុណ្ណោះ ឯ​អ្នក​ធ្វើ​អាក្រក់​ទេវតា​ជួយ​មិន​បាន​ឡើយ ។

ហេតុនេះ​មាន​តែ​យើង​ខ្លួនឯង​ដែល​ត្រូវ​ប្រឹង​ព្យាយាម​ធ្វើ​ទាន​រក្សាសីល​ដើម្បី​នាំ​ដំណើរ​ជីវិត​ឲ្យ​ទៅ​ដល់​ទិស​ដៅ​ដ៏​ប្រសើរ​គឺ​ទីឋាន​សុខ​សាន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ