នៅឆ្នាំ ២០១៩ កន្លងមកនេះ Messi បានស៊ុតបាល់បញ្ចូលទី៣០គ្រាប់ឱ្យក្រុម Barcelona និង ៥គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ។ តារាឆ្នើមរូបនេះបានលើកពាន LaLiga ប៉ុន្តែមិនអាចជួយក្រុម Barcelona លើកពាន UEFA Champions League បានបន្ទាប់ពីក្រុមហង្សក្រហម Liverpool បានទម្លាក់ក្រុមរបស់ខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Messi ក៏បានជួយក្រុមរបស់ខ្លួនទៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey ប៉ុន្តែ Barca ត្រូវបានចាញ់ក្រោយថ្វីជើង Valencia ខណៈដែលនៅក្រុមជម្រើសជាតិវិញបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ជាមួយអាហ្សង់ទីននៅ Copa America ៕
ចែករំលែកព័តមាននេះ